អ្នកទេសចរ​ក្នុង​ស្រុក និងបរទេស​ ច្រើនពាន់នាក់​បានរង់ចាំ​មើល​ព្រះអាទិត្យ​រះ​លើកំពូល​អង្គរ​វត្ត​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-23-2016, 7:45 am         40

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកទេសចរ​ក្នុង​ស្រុក និងបរទេស​ ច្រើនពាន់នាក់​បានរង់ចាំ​មើល​ព្រះអាទិត្យ​រះ​លើកំពូល​អង្គរ​វត្ត​ទិដ្ឋភាព​អ្នកទេសចរ​ផ្តិតរូបភាព​​ព្រះអាទិត្យ​រះ​នៅអង្គរវត្តនាព្រឹក​ថ្ងៃទី​២៣​ខែ​កញ្ញាពលរដ្ឋ​ខ្មែរ​អ្នកទេសចរ​ជាតិ និងអន្តរជាតិ​ជាច្រើន​ពាន់នាក់​បាន​នាំគ្នា​ទៅរង់ចាំទស្សនា​ និងផ្តិតយក​រូបភាព​ព្រះអាទិត្យ​រះ​ចំកំពូល​ប្រាសាទ​អង្គរវត្ត​នៅព្រឹក​ព្រលឹម​ថ្ងៃទី​២៣​ខែកញ្ញា​នេះ។ អ្នកទេសចរ​ក្នុង​ស្រុក ពួកគេ​មកពី​តាម​បណ្តា​ខេត្ត​នានា​ និងរាជធានីភ្នំពេញ​ផង​ដែរ។ ប៉ុន្តែ​ អាកាសធាតុ​មិនអំណាយផល ដោយសារមេឃមានពពកច្រើន ពួកគេ​មិនអាច​មើលឃើញ​ព្រះអាទិត្យ​បាន​ច្បាស់​នោះឡើយ។ បើទោះជាមាន​មិនសូវសប្បាយចិត្ត ដោយសារតែ​ពួកគេមិនអាច​មើលឃើញ​ព្រះអាទិត្យ​ច្បាស់​ ដូចការ​ស្រមៃរបស់ពួកគេ អ្នកខ្លះទៀត​នៅតែពេញចិត្ត​ដោយសារតែពួកគេ​បានស្ថិតនៅក្នុង​ហេតុការណ៍ដ៏កម្រ​នៅក្នុងប្រទេស​មួយ​នេះ។ ក្រុមអ្នកទេសចរ​ចុងក្រោយនេះ សន្យាថា​ពួកគេ​នឹង​ព្យាយាម​មក​ទស្សនា​ព្រះអាទិត្យ​រះ​លើកំពូល​ប្រសាទអង្គវត្ត​នៅលើកក្រោយទៀត។