«អាក្របី» ជាជនសង្ស័យ បាញ់រះជិត៣០គ្រាប់ ក្នុងទីស្នាក់ការកងរាជអាវុធហត្ថ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីផ្ទុះអាវុធយ៉ាងកង រំពងនៅក្នុងបរិវេណទីស្នាក់ការ កងរាជអាវុធហត្ថស្រុកអូររាំខេត្តមណ្ឌលគិរី នៅ រសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦គឺឈ្មោះ«អាក្របី»តែមិនដឹងថាបម្រើការងារនៅ អង្គភាពណានោះទេតែជាដៃជើង របស់មេឈ្មួញជួញឈើប្រណិតខុសច្បាប់ ដ៍ល្បី ម្នាក់ប្រចាំខេត្តមណ្ឌលគីរី ។

មន្ត្រីសមត្ថកិច្ចបានអោយដឹងបន្តថាមុនពេលកើតហេតុមានការផឹកស៊ីហ៊ោកញ្រ្ចៀវ សប្បាយ នៅក្នុងបន្ទាយអាវុធហត្ថស្រុកអូររាំង ក្រោយមកមិនដឹងមានទំនាស់ក្នុង វង់ផឹកស៊ី បែបណា ស្រាប់តែពេលនោះក៏មានការបាញ់រះជិត៣០គ្រាប់តែម្តង ។

ក្រោយបាញ់រះជនសង្ស័យ មានឈ្មោះអាក្របី បើករថយន្តម៉ាក Lexus-470ចេញ បាត់ស្រមោល។ប៉ុន្តែយ៉ាងណាក៏ដោយកាំភ្លើងម៉ាកAK47ដែលជននេះបាញ់រះនោះ ត្រូវបានសមត្ថកិច្ច តាមទៅរកឃើញនៅក្នុងផ្ទះប្រពន្ធ (អាក្របី) ស្ថិតនៅក្នុងក្រុង សែនមនោរម្យ ខណៈដែលជនសង្ស័យ និងបក្ខពួក៣នាក់ទៀត បានគេចខ្លួន បាត់ ហើយ ៕

«អាក្របី» ជាជនសង្ស័យ បាញ់រះជិត៣០គ្រាប់ ក្នុងទីស្នាក់ការកងរាជអាវុធហត្ថ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី «អាក្របី» ជាជនសង្ស័យ បាញ់រះជិត៣០គ្រាប់ ក្នុងទីស្នាក់ការកងរាជអាវុធហត្ថ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី