វិបត្តិអ្វី? តា៧៣ឆ្នាំចង.កបញ្ចប់ជីវិត

ខេត្តកណ្ដាល​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​ករណី​ចង.ក​សម្លាប់​ខ្លួន​ បង្កឱ្យ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​០២ និង១៥​នាទី​​រសៀល​​ថ្ងៃ​ទី​២១​ កញ្ញា ​ត្រង់​ចំណុច​រោង​​ចំបើង ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ក្នុង​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

​​បុរសចំណាស់​ជន​​រង​គ្រោះ​ឈ្មោះ​កង លន់ ​​អាយុ​៧៣​ឆ្នាំ ជា​ក​សិ​ករ ​មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ​ប្រភពបន្តថា ​​មុន​ពេល​ភ្ញាក់​ផ្អើ​លនោះ ស្ត្រី​ឈ្មោះ​រី សំបូរ ​អាយុ​៤០​ឆ្នាំ ដែល​ត្រូវជា​កូនប្រសា​​របស់​ជន​រង​គ្រោះ​ បាន​ដើរទៅ​យក​ចំបើង​ឱ្យ​​គោ​ស៊ី​​នៅ​រោង​​ខាងក្រោយ​ផ្ទះ​ ក៏ស្រាប់តែ​ប្រទះ​ឃើញ​​ឪពុកក្មេក (ជនរងគ្រោះ) ចង.ក​​ស្លាប់ទៅហើយ ។

ពេល​នោះ​ គាត់​បានរត់​​មក​ប្រាប់​បងប្អូន​ ក៏ផ្អើល​ឆោឡោ​ រួច​ហើយ​បាន​រាយការណ៍​មក​ប៉ុស្តិ៍ ​ដើម្បី​​ចុះ​​ពិនិត្យ​សាក​​សព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ជន​រង​គ្រោះ​ពិតជា​​ស្លាប់​ដោយសារ​ចង.ក​ពិតប្រាកដ​មែន ។ តែចំពោះ​មូលហេតុច្បាស់​យ៉ាងណានោះ ​​មិនទាន់ដឹងនៅឡើយ​ទេ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។​ ​លោកតាចំណាសម្នាក់ បានធ្វើអត្តឃាតចង​កសម្លាប់​ខ្លួន​​ព្រោះតែ​​ ខឹងប្រពន្ធ​​ កូន ស្តីបន្ទោស​ ដែលហេតុការណ៍​នេះ កើតឡើង​នៅវេលា​ ម៉ោង១​០៖០០​នាទីយប់ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅ នៅភូមិ​​​ ភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ មានករណី​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ ដោយ​ជនរងគ្រោះ​មានឈ្មោះ រស់ ឃួន ភេទប្រុស​ អាយុ៨៦ឆ្នាំ ​មុខរបរ ធ្វើស្រែចំការ មាន​ទីលំនៅ​កន្លែង​ កើតហេតុ​ខាងលើ​។​

មូល​ហេតុដែល​ បណ្តាល​ឲ្យ​ជនរងគ្រោះគិត​ខ្លី ចងកនោះ​ដោយសារ​គាត់​ខឹងកូនរបស់គាត់យកលុយ គាត់ ពេលដែលគាត់ស្តីបន្ទោសប្រពន្ធ និងកូន ស្តីបន្ទោស​មកវិញ ពេលជជែកគ្នារួច ជនរងគ្រោះខឹងក្រុមគ្រួសារ របស់គាត់បានចូលទៅសម្រាក់នៅក្នុងផ្ទះ លុះក្រោយមកទើបដឹងថា​ជនរងគ្រោះ បានចងកនៅនិងធ្នឹមផ្ទះ ក្នុងបន្ទប់ស្លាប់បាត់បង់ជីវិត្តទៅហើយ។​ តាមការឲ្យដឹងពីការចុះធ្វើ​កោសល្យវិច័យ​ របស់​សមត្ថកិច្ច​ចម្រុះ និង​គ្រូពេទ្យ​អយ្យការ​ បាន​បង្ហាញ​ថា​ ជនរងគ្រោះ​ពិតជា​បាន​ ចង​​ក សម្លាប់​ខ្លួនឯង​ទៅ​ នឹង​ធ្នឹម​ផ្ទះ​ក្នុងបន្ទប់របស់ខ្លួនពិតមែន។​

​ក្រោយ​ពីសមត្ថកិច្ច​ចុះ​ធ្វើកោសល្យវិច័យ​រួចរាល់ ​បាន​ប្រគល់​សាកសប់ជូន​ក្រុមគ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិបត្តិអ្វី? តា៧៣ឆ្នាំចង.កបញ្ចប់ជីវិត

វិបត្តិអ្វី? តា៧៣ឆ្នាំចង.កបញ្ចប់ជីវិត

វិបត្តិអ្វី? តា៧៣ឆ្នាំចង.កបញ្ចប់ជីវិត

វិបត្តិអ្វី? តា៧៣ឆ្នាំចង.កបញ្ចប់ជីវិត