ស្ត្រី​៖ មួយ​ថ្ងៃ​ផ្លែ​ប៉ោម​មួយ​ផ្លែ ជីវិត​ផ្លូវភេទ​កាន់តែ​រីកចម្រើន​

ស្ត្រី​៖ មួយ​ថ្ងៃ​ផ្លែ​ប៉ោម​មួយ​ផ្លែ ជីវិត​ផ្លូវភេទ​កាន់តែ​រីកចម្រើន​

​តាំង​ពី​អ្នកធំ​ដឹងក្តី​មក តើ​អ្នក​ធ្លាប់​ត្រូវបាន​ឪពុកម្តាយ និង​គ្រូ​បង្រៀន​ប្រាប់ថា មួយ​ថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ជួយ​ឲ្យ​ចៀសផុត​ពី​ការព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ​ដែរ​ទេ​? ពិតណាស់ ការ​ញ៉ាំ​ផ្លែ​ប៉ោម​អាចមាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ជាពិសេស កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល មហារីក និង​ការ​ទល់លាមក​។

​យ៉ាងណាមិញ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ដែល​មាន​ទម្លាប់​ញ៉ាំ​ផ្លែ​ប៉ោម​ជា​របប​អាហារ​ក៏​អាច​ជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​ដែរ​ទេ​? ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Archives of Gynaecology and Obstetrics បានបញ្ជាក់​ថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ពង្រឹង​ដល់​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បាន​។
​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីតាលី​បាន​សិក្សា​ទៅលើ​ស្ត្រី​ចំនួន ៧៣១​នាក់ អាយុ​ពី ១៨ ទៅ​៤៣​ឆ្នាំ ដោយ​សុំ​ឲ្យ​ពួកគេ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ផ្លែ​ប៉ោម​ជា​ទៀងទាត់​រយៈពេល​មួយឆ្នាំ​។ ជាមួយគ្នា​នោះ​ដែរ ពួកគេ​ក៏​ត្រូវ​ប្រាប់​អំពី​សកម្មភាព​ចំណង់​ផ្លូវភេទ​របស់​ខ្លួន​ក្នុង​ក្រដាស​តាមដាន​ផងដែរ​។ គោលបំណង់​នៃ​ការសិក្សា​នេះ​គឺ​ដើម្បី​កំណត់ថា ការ​សប្បាយចិត្ត​ខាង​ផ្លូវភេទ​ទាំងមូល​មាន​លក្ខណៈ​របៀប​ម៉េច និង​ពួក​គេ​បាន​រួម​ភេទ​ញឹកញាប់​ប៉ុណ្ណា​ដែរ​។

ក្រោយមកទៀត គេ​បាន​សង្កេតឃើញថា ស្ត្រី​ប្រមាណ ៣៤៣​នាក់ ដែល​ញ៉ាំ​ផ្លែ​ប៉ោម​រាល់​ថ្ងៃ​គឺ​មាន​ការចេញ​ទឹករំអិល​ពី​ទ្វារមាស​ល្អ​ជាង​ក្នុង​ពេល​រួមភេទ ហើយ​ក៏​សប្បាយចិត្ត​ជាង​ដែរ​។ សូមបញ្ជាក់​ថា ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ និង​សារធាតុ Polyphenols ដែល​ជួយ​ពង្រឹង​ដល់​របត់​ឈាមរ​ត់​ទៅ​ក្នុង​ទ្វារមាស ដែល​វា​កាន់តែ​ងាយស្រួល​ដល់​នាង​ឈាន​ដល់​ចំណុចកំពូល​។

អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​ទៀងទាត់​រាល់ថ្ងៃ មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ក្នុង​ការជួយ​ឲ្យ​ស្ត្រី​វ័យក្មេង​មានជីវិត​ផ្លូវភេទ​ប្រសើ​ជាង​មុន​។​

​ដូច្នេះ​បើ​សិន​ជា អ្នក​កំពុងតែ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​ដែរនោះ មិនបាច់​ទៅ​ទិញ​ថ្នាំ​អ្វី​ប្រើ​ច្រើន​ឡើយ គ្រាន់តែ​បង្កើន​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃ​មួយ​ផ្លែ​ជា​រៀងរាល់​ថ្ងៃ​ទៅ​បាន​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។