​ស្ត្រី​ច្រើន​តែង​បែក​សាច់​ក្រោយ​ពី​សម្រាលកូន​រួច ចុះ​ក្នុង​ពេល​មាន​ផ្ទៃពោះ​វិញ​?

​ស្ត្រី​ច្រើន​តែង​បែក​សាច់​ក្រោយ​ពី​សម្រាលកូន​រួច ចុះ​ក្នុង​ពេល​មាន​ផ្ទៃពោះ​វិញ​?

​វា​គឺជា​រឿង​ធម្មតា​មួយ​ទៅ​ហើយ​ដែលថា ម្តាយ​គ្រប់រូប​អាច​នឹង​ឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះតែ​មាន​ការបន្ថែម​ទម្ងន់​ពី​ទារក​ក្នុង​ផ្ទៃ សុដន់ ទឹក​ភ្លោះ និង​ចំណុះ​ឈាម ព្រមទាំង​ការលូតលាស់​ស្បូន​កាន់តែ​ធំ ទើប​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើង​ទម្ងន់​ខ្លាំង​។ យ៉ាងណាមិញ ស្ត្រី​ខ្លះ​អាច​នឹង​មាន​និន្នាការ​ឡើង​ទម្ងន់​កាន់តែច្រើន​ទៀត​ក្នុងពេល​មាន​ផ្ទៃពោះ​។

អាច​នឹង​ធាត់​ជ្រុល​
ការឡើង​ទម្ងន់​គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ធា​ត់ ឬ​ធាត់​ជ្រុល អ្នក​ទំនងជា​អាច​ឡើង​ទម្ងន់​កាន់តែ​ខ្លាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ជាង​ស្ត្រី​ដែល​មាន​ទម្ងន់​ធម្មតា​។ ប៉ុន្តែ បើសិន​ជា​អ្នក​ស្គម ឬ​មាន BMI តិចជាង ១៨,៥ អ្នក​គួរតែ​អាច​ឡើង​ទម្ងន់​ពី ១២ ទៅ​១៨​គីឡូក្រាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ហើយ​។ បើសិនជា BMI ធម្មតា ឬ ១៨,៥ ទៅ​២៤,៩ នោះ​អាច​នឹង​ឡើង​ទម្ងន់​ពី ១៥ ទៅ​១៨​គីឡូក្រាម​។ បើសិនជា​ធាត់ ឬ BMI ខ្ពស់ជាង ៣០ អ្នក​មិនគួរណា​ឡើង​ទម្ងន់​ច្រើនជាង ៥ ទៅ​៩​គីឡូក្រាម​ឡើយ​។

ស្ត្រេ​ស​
បើសិន​ជា​អ្នក​ញ៉ាំ​កាហ្វេ​ដើម្បី​បំបាត់​ស្ត្រេ​ស នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ធ្វើឲ្យ​អ្នក​ទៅ​ជា​ឡើង​ទម្ងន់​បាន​នៅពេល​មាន​ផ្ទៃពោះ​។ ស្ត្រេ​សនឹង​បង្កើន​ចំនួន​អ័រម៉ូន Cortisol ដែល​ទៅ​បន្ថយ​ការរំលាយ​អាហារ និង​បង្កើន​ទម្ងន់​វិញ​។ បើសិន​អ្នក​ចង់​បាន​កូន ចូរ​ចំណាយពេល​ហាត់​យូ​ហ្គា និង​តាំងសមាធិ ឬ​ដើរ​ចេញពី​កន្លែងថ្វើការ ១៥​នាទី​ដើម្បី​បំបាត់​ស្ត្រេ​ស​ទៅ​។

គេង​មិន​គ្រប់​
តើ​អ្នក​មាន​ទម្លាប់​មើល​កម្មវិធី​ទូរទស្សន៍​ទៀងទាត់​ដែរ​ទេ​? ទម្លាប់​បែបនេះ​អាច​នឹង​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន ព្រោះតែ​មិន​បាន​គេង​គ្រប់​។ កាលណា​គេ​ង​មិន​គ្រប់ អាច​ធ្វើឲ្យ​ឃ្លាន​ញ៉ាំ​របស់​ផ្អែម និង​ខ្លាញ់​កាន់តែច្រើន​។ វា​ក៏​បន្ថយ​ការរំលាយ​អាហារ​ក្នុង​ខ្លួន​ដែរ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​រៀប​គម្រោង​គេង​ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​ជា​ទៀត​ទាត់​។

សម្រាប់​ត្រីមាស់​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អ្នក​អាច​នឹង​ញ៉ាំ​ច្រើនជាង​តម្រូវការ​
ស្ត្រី​ភាគច្រើន​គិតថា ការ​មាន​ផ្ទៃពោះ​ត្រូវកា​រញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ពីរ​នាក់ ដូច្នេះ​ក៏​ត្រូវកា​រញ៉ាំ​ច្រើន​ជាង​តម្រូវការ​បាន​។ ប៉ុន្តែ​តាម​ពិត​នោះ​គឺថា តម្រូវការ​កាឡូរី​បន្ថែម​នោះ​គឺ​ចំនួន​តិចតួច​ទេ ហើយ​អ្នក​ក៏​មិន​បាច់​បន្ថែម​កាឡូរី​ច្រើន​សម្រាប់​ត្រីមាស​ដំបូង​នេះ​ដែរ​។ ប៉ុន្តែ​សម្រាប់​ត្រីមាស​ទី​ពីរ​គឺ​ត្រូវការ​កាឡូរី​បន្ថែម ៣៤០​កា​ឡូរី និង ៤៥០​កាឡូរី​សម្រាប់​ត្រីមាស​ទី ៣​។ ៣៤០​កាឡូរី​ស្មើនឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ទំហំ​មធ្យម​មួយ​ផ្លែ និង​ទឹកដោះគោ​យ៉ា​អួគ្មា​ន​ជាតិ​ខ្លាញ់​មួយ​ពែ​ង​។ រាល់​ការ​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​បន្ថែម​ទាំងអស់​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។