​តើ​ការពុល​អាហារ​ជា​ការបង្ក​រោគ ឬ​ឆ្លង​រោគ​ដែរ​ទេ​?

​តើ​ការពុល​អាហារ​ជា​ការបង្ក​រោគ ឬ​ឆ្លង​រោគ​ដែរ​ទេ​?

​មនុស្ស​យើង​ភាគច្រើន​អាច​នឹង​មាន​បទពិសោធន៍​ហើយ​ចំពោះ​ការពុល​អាហារ​តិចតួច​ក្រោយ​ពី​ញ៉ាំ​អាហារ ឬ​ទឹក​មាន​មេរោគ​។ ករណីខ្លះ បើសិនជា​មិន​មាន​ការយកចិត្តទុកដាក់​ត្រឹមត្រូវ​ទេ ការពុល​អាហារ​អាច​នឹង​ធ្វើឲ្យ​អ្នក​ឈឺ​ធ្ងន់​រហូត​ដល់​សម្រាកក្នុង​ពេទ្យ​ទៀង​ផង​។ ករណី​ខ្លះទៀត ការ​ញ៉ាំ​អាហារ​ឆៅ និង​មិន​ឆ្អិន​ល្អ​ក៏​អាច​នាំ​ឲ្យ​ពុល​អាហារ​បានដែរ​។ អ្វី​ដែល​គេ​មិនសូវ​ជឿ​នោះ​គឺថា ការពុល​អាហារ​គឺជា​ការបង្ក​រោគ ឬ​ឆ្លង​រោគ ហើយក៏​មិន​មែន​បង្កឡើង​ដោយ​ការ​ញ៉ាំ​អាហារ​មាន​មេរោគ​តែមួយ​មុខ​នោះ​ដែរ​។ ខណៈពេល​ដែល​ការ​គ្មាន​អនាម័យ​ជា​ហេតុផល​តែមួយគត់​នាំ​ឲ្យ​ពុល​អាហារ តែ​ភាគច្រើន​វា​បង្កឡើង​ដោយសារ​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​ទៅវិញ​ទេ​។

​មែន​ហើយ ការពុល​អាហារ គឺជា​ការបង្ក​រោគ​មួយ​ដែឡ​កើតឡើង​ដោយសារតែ​អាហារ​នោះ​ផ្ទុក​ទៅដោយ​បាក់តេរី វីរុស ឬ​ប៉ា​រ៉ា​សិត​ដែល​អាច​បង្ក​ជំងឺ​បាន​។ មេរោគ​មិន​ត្រឹមតែ​អាច​រស់នៅ​ក្នុង​អាហារ​បានទេ តែ​ក៏​អាច​បញ្ជាក់​សារធាតុ​គីមី​ពុល​របស់​ខ្លួន​ដើម្បី​ធ្វើទុក្ខ​ដល់​ភ្នាស់​ក្រពះ​របស់​មនុស្ស​យើង​ដែរ​។ ម្យ៉ាងវិញទៀត វត្តមាន​ជាតិគីមី ឬ​ជាតិពុល​ធម្មជាតិ​ដូចជា Amylase Inhibitors ដែល​មាន​ក្នុង​បន្លែ​នោះ ក៏​អាច​នាំ​ឲ្យ​អាហារ​ទៅ​ជា​ស្អុយរលួយ ឬ​ប្អូម​បានដែរ​។ ករណីខ្លះ ការពុល​ចំណីអាហារ​ក៏​បណ្តាលមកពី ការ​ញ៉ាំ​អាហារ​មាន​ជាតិពុល​ដែល​បង្កើតឡើង​ដោយ​បាក់តេរី​ក្នុង​អាហារ​នោះ​តែម្តង​។ បាក់តេរី​ដែឡ​នាំឲ្យ​មាន​ការពុល​អាហារ​ញឹកញា​ប់​នោះ​មានដូចជា Clostridium Botulinum, Bacillus Cereus និង Clostridium Perfringens​។

សរុបមក ដោយសារ​តែ​ការពុល​អាហារ​គឺ​ការ​កង្វះ​អនាម័យ​ដែល​នាំឲ្យ​មាន​ការបង្ករោគ​ក្នុងខ្លួន ដូច្នេះ​ចូរ​ប្រាកដថា មជ្ឈដ្ឋាន​ជុំវិញខ្លួន និង​របស់​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​មាន​ការលៀង​សម្អាត​ស្អាត​ល្អ​ហើយ​។ ចូរ​លាង​សម្អាត​ដៃ​ជានិច្ច​ទាំង​មុន និង​ក្រោយពេល​ចេញពី​បន្ទប់ទឹក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។