មិន​ចង់​កើត​ស្លេស​ច្រើន គួរតែ​ចៀសវាង​ញ៉ាំ​ទឹកដោះគោ​

មិន​ចង់​កើត​ស្លេស​ច្រើន គួរតែ​ចៀសវាង​ញ៉ាំ​ទឹកដោះគោ​

​ស្លេស ឬ​ទឹករំអិល​គឺជា​សារធាតុ​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង និង​បញ្ចេញ​ដោយ​កោសិកា​ពិសេសៗ ដែល​មាន​ក្នុង​ប្រហោង​ច្រមុះ និង​ផ្លូវដង្ហើម​ខាងលើ​ដើម្បី​ចាប់​មេរោគ ធូលី​ដី និង​សារធាតុ​បង្ក​ការ​រលាក​ដែល​ជ្រៀត​ចូលទៅក្នុង​ផ្លូវដង្ហើម​។ ភាគច្រើន ស្លេស​គឺ​ជួយ​មនុស្ស​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​។ ប៉ុន្តែ​ការ​មាន​ស្លេស​ចេញ​ច្រើនពេក វា​គឺជា​រឿង​គួរ​ធុញទ្រាន់​ទៅវិញ​។​

​កាលណា​រាងកាយ​ផលិត​ស្លេស​កាន់តែច្រើន អាច​ដោយសារ​តែ​បាក់តេរី វីរុស សារធាតុ​បង្ក​អាឡែ​ហ្ស៊ី និង​ការប៉ះពាល់​សារធាតុ​បង្ក​រលាក​ដូចជា ផ្សែង​បារី ផលិតផល​លាង​សម្អាតផ្ទះ​ដែល​មាន​ជាតិគីមី​ច្រើន​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ស្លេស​ច្រើន​ដែរ​។

អ្នកជំនាញ​និយាយថា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ​ទៀត​អាច​បង្កើន​ការផលិត​ស្លេស​ក្នុង​ខ្លួន​កាន់តែច្រើន​។ សារធាតុ Casein និង Lactose ដែល​មាន​ក្នុង​ទឹកដោះគោ​ត្រូវបាន​គេ​យល់​ថា ជាដើម​ហេតុ​នាំឲ្យ​កើត​ស្លេស​នេះឯង​។ ចំពោះ​ការ៉េម​ក៏​អាច​ធ្វើឲ្យ​ស្លេ​ស​កើនឡើង​ក្នុង​ផ្លូវដង្ហើម​ខាងលើ និង​ច្រមុះ​ច្រើន​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មិន​ចង់​ឲ្យ​កើត​ស្លេស​ច្រើន ឬ​ឧស្សាហ៍​មាន​ស្លេស​ក្នុង​បំពង់ក និង​ច្រមុះ​នោះ គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកដោះគោ​សិន​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • មិន​ចង់​កើត​ស្លេស​ច្រើន គួរតែ​ចៀសវាង​ញ៉ាំ​ទឹកដោះគោ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជំងឺទូទៅ
Tags: