Messi ​ជា​មនុស្ស​ចាប់​ជាតិ​​មក​ពី​សតវត្ស​ទី​១៧?

Lionel Messi ​តារា​ឆ្នើម​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​​​បាន​កើត​នៅ​ឆ្នាំ​១៩៨៧ ​​​និង​មាន​វ័យ​២៩​ឆ្នាំ​បច្ចុប្បន្ន​ ប៉ុន្តែ​​​​​នៅ​ប្រទេស​ហូឡង់​​ មាន​មនុស្ស​មួយ​ចំនួន​សង្ស័យ​ថា Super Star ​​រូប​នេះ​ ជា​មនុស្ស​​ចាប់​កំណើត​ពី​មនុស្ស​សម័យ​កាល​សតវត្ស​ទី​១៧។

 

Messi ​ជា​មនុស្ស​ចាប់​ជាតិ​​មក​ពី​សតវត្ស​ទី​១៧?

Lionel Messi ​តារា​ឆ្នើម​​ក្រុម FC Barcelona

 

ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ Amsterdam ​ប្រទេស​ហូឡង់​ ​និង​​ទៅ​កម្សាន្ត​នៅ​សារមន្ទីរ Rijksmuseum ​​តែង​តែ​ឃើញ​រូប​គំនូរ​១​ផ្ទាំង​ ​ដែល​គំនូរ​នោះ​​គូរ​ដោយ​វិចិត្រករ​សញ្ជាតិ​ហូឡង់​ Adriaen van der Werff ​ហើយ​គ្រប់​គ្នា​តែង​តែ​​លាន់​មាត់​ថា ​​រូប​គំនូរ​បុរស​ម្នាក់​នា​​សតវត្ស​ទី​១៧​នោះ ពិត​ជា​ស្រដៀង​នឹង​​​ម្ចាស់​ពាន​ Ballon d’Or ​៥​សម័យ​កាល​ (Messi) ពិត​មែន។

 

Messi ​ជា​មនុស្ស​ចាប់​ជាតិ​​មក​ពី​សតវត្ស​ទី​១៧?

 

យ៉ាងណាក្ដី នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ហើយ​អាច​ព្រោះ​តែ​ Messi ​ជា​​កីឡាករ​ល្បី​លើ​ទីលាន និង​ជា​មនុស្ស​ល្បី ទើប​​​​ធ្វើ​ឲ្យ​មាន​ការ​ប្រៀប​ធៀប​នេះ​ឡើង៕

 

-ចុចអាន៖ Barca ​បាន​ត្រឹម​ស្មើ​ Atletico ​តែ​ Messi របួស​ត្រូវ​អវត្តមាន​ច្រើន​ប្រកួត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal