ក្រុមហ៊ុនទូរស័ព្ទ LEAGOO នឹងធ្វើការរៀបចំសម្ពោធជាផ្លូវការ ជាមួយក្រុមហ៊ុន Smart Axiata នូវទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី LEAGOO T1

ភ្នំពេញ៖ ក្រុមហ៊ុន Smart Aixata នឹងធ្វើការសហការជាមួយក្រុមហ៊ុន LEAGOO ប្រចាំប្រទេសកម្ពុជាដើម្បីបើកសម្ពោធនូវទូរស័ព្ទស្មាតហ្វូន 4G ម៉ូដែលថ្មី LEAGOO T1 នៅស្នាក់ការធំរបស់ក្រុមហ៊ុន Smart Axiata ។ Smart Axiata គឺជាក្រុមហ៊ុន ទូរគមនាគន៍ចល័តឈានមុខគេនៅប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបម្រើអតិថិជនជាង ៨លាននាក់ ស្ថិននៅក្រោមស្លាកសញ្ញា Smart។ ក្រុមហ៊ុន LEAGOO ជាក្រុមហ៊ុន ផលិតទូរស័ព្ទស្មាតហ្វូនលំដាប់អន្តរជាតិ ដែលកំពុងចរាចរណ៍លក់ស្មាតហ្វូន របស់ខ្លួននៅជាង ៤០ ប្រទេសជុំវិញពិភពលោក។

LEAGOO T1 ជាទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មី ដែលបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា ភ្ជាប់ជាមួយប្រព័ន្ធ 4GLTE បច្ចេកវិទ្យាស្គេនប្រយ៉ៅម្រាមដៃ ហើយតួខ្លួនរបស់ LEAGOO T1 ត្រូវបានស្រោបដោយលោហៈធាតុដ៏ប្រណិត មានរាងស្តើងស្រស់ស្អាត ព្រមជាមួយនឹងតម្លៃទាបសមរម្យបំផុត ហើយក៏ជាផលិតផលមួយដែលមាន គុណភាពខ្ពស់ មានលក្ខណៈពិសេសជាច្រើនបើធៀបទៅនឹងស្មាតហ្វូនដទៃទៀត។

LEAGOO T1 បានភ្ជាប់មកជាមួយនឹងអង្គចងចាំខាងក្នុងម៉ាស៊ីនស្រាប់ 16GB Ram 2GB អេក្រង់ទំហំ 5 អ៊ីង ប្រភេទ IPS LCD Touchscreen ដែលមានកម្រិតច្បាស់ 720x1280 pixel ល្បឿន CPU 1.3 Quad Core GHz និងកាម៉េរ៉ាក្រោយទំហំ 13MP កាម៉េរ៉ាមុខទំហំ 8MP ដោយមាន LED flash មុខក្រោយ ហើយវាក៏ត្រូវបានភ្ជាប់មក ជាមួយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow។

លោក សារ៉ាត់ វៃយ៉ា ដែលជាប្រធានគ្រប់គ្រង់ផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន មួយនេះបានឱ្យដឹងថា ស្មាតហ្វូនមួយនេះ គឺពិតជាមានលក្ខណៈពិសេសជាច្រើន គួរឱ្យចាប់អារម្មណ៍ជាទីបំផុតដែលជាគុណសម្បត្តិមួយដ៏ពិសេសសម្រាប់ អ្នកប្រើប្រាស់ដែលចូលចិត្តបច្ចេកវិទ្យាថ្មីដូចជា៖

- មុខងារស្កេនក្រយ៉ៅម្រាមដៃ ដែលអនុញ្ញាតិឱ្យយើងអាចប្រើប្រាស់ក្រយ៉ៅម្រាមដៃ ដើម្បីដោះសោរចាប់សោរលើកម្មវិធីផ្សេងៗ ចាក់សោរលើឯកសារសំខាន់ៗ ថតរូប លើកទូរស័ទ្ធដៃ និងផ្លាស់ប្តូរបទចម្រៀងជាដើម។

- មុខងារ Multi Window ដែលអាចឱ្យយើងធ្វើការចែកផ្ទៃអេក្រង់ជាពីរ សម្រាប់ដំណើរការកម្មវិធីពីរ ហើយលេងកម្សាន្តក្នុងពេលតែមួយ។

- មុខងារ Multi ID (Dual Tag) អនុញ្ញាតិឱ្យយើងដំណើរការ App មួយជាមួយនឹង Account ពីរនៅក្នុងពេលតែមួយព្រមគ្នា ដែលងាយស្រួល មិនចាំបាច់ Logout និង Login ទៅកាន់ Account ផ្សេងទៀត ដូចដែលយើងមាន Account Facebook ពីរជាដើម។

- កំណែប្រែថ្មីនូវមុខងារកាមេរ៉ាក្រោយជាមួយនឹងកម្រិត aperture f / 2.2 ជាមួយកញ្ចក់ Len 5 ស្រទាប់ព្រមជាមួយ LED flash ចំនួនពីរដែលអាចជំនួយដល់ការថតរូប បានកាន់តែច្បាស់។

- SMART Screen Flash សម្រាប់ជំនួយដល់ការថតរូប selfies នៅកន្លែងដែលងងឹត ឬមានពន្លឺទាប។

លោក David Tan នាយកគ្រប់គ្រងនៃ LEAGOO ប្រចាំនៅប្រទេសកម្ពុជាបានថ្លែងថា៖ «យើងមានមោទនភាពក្នុងការសហការជាមួយក្រុមហ៊ុន Smart ដើម្បីនាំយក LEGOO T1 ស៊េរីខ្ពស់មានលក្ខណៈពិសេសច្រើនស្របជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងម៉ូដែលថ្មីនេះយើងសង្ឃឹមថា យើងនឹងអាចផ្តល់ជូននូវជម្រើសប្រសើរ ជាងមុនសម្រាប់អតិថិជនកម្ពុជា ដែលចង់បានឧបករណ៍បច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart លោក ថូម៉ាសហ៊ុន បាននិយាយថា៖ «ក្រុមហ៊ុន Smart បាននាំយកស្មាតហ្វូន LEAGOO កាលពីពេលកន្លងទៅហើយត្រូវបានគាំទ្រ យ៉ាងច្រើនពីអតិថិជន។ LEAGOO លក់ក្នុងតម្លៃល្អឥតខ្ចោះនៅលើទីផ្សារតែបាន បំពាក់នូវបច្ចេកវិទ្យា 4G LTE ។ យើងមានការរីករាយណាស់ដែលអាចណែនាំ ឧបករណ៍ចុងក្រោយបំផុតរបស់ LEAGOO ថ្ងៃនេះដែលជា LEAGOO T1 មកកាន់ទីផ្សារកម្ពុជា។

ស្មាតហ្វូនមួយនេះមានលក្ខណៈពិសេសអស្ចារ្យ ថាមពលថ្មប្រើប្រាស់បានយូរ តួខ្លួនស្រោបដោយលោហៈធាតុដ៏ល្អប្រណិត ក៏ដូចជាប្រព័ន្ធ4G LTE ក្នុងតម្លៃមួយដែលអ្នកមិនចាំបាច់គិត ហើយវាសាកសមឥតខ្ចោះជាមួយបណ្តាញ 4G ដែលមានទូទាំងប្រទេស និងមានល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន Smart»។

ជាមួយនឹងលក្ខណៈពិសេសទាំងអស់ដែល LEAGOO T1 ផ្តល់ជូនរាល់ការទិញ LEAGOO T1 នៅក្រុមហ៊ុន Smart អតិថិជននឹងទទួលបានការប្រើប្រាស់គម្រោង Power+ រយៈពេល 16សប្តាហ៍ និងលេខពិសេសមួយ។ គម្រោង Power+ ប្រចាំសប្តាហ៍ របស់ក្រុមហ៊ុន Smart ផ្តល់ឱ្យអតិថិជនទាំងអស់នូវអ្វីដែលគាត់ ត្រូវការដូចជា ទិន្នន័យ 1000MB, 250នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ ការផ្ញើសារជាអក្សរគ្មានដែនកំណត់ និងការប្រើប្រាស់បណ្តាញសង្គមគ្មានដែលកំណត់។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់ទំព័រ Facebook: www.facebook.com/leagoo.cambodia ឬ www. leagoocambodia.com។

LEAGOO ស្មាតហ្វូនមានលក់គ្រប់ហាង Smart Shop ទាំងអស់ទូទាំងប្រទេស និងបណ្តាអ្នកលក់ទូរស័ព្ទទាំង ២៥ នៅប្រទេសកម្ពុជា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត