អ្នកនាងប៊ុន ហ្គិចហ័ង ដឹកនាំចលនាយុវជនស្ម័គ្រចិត្ត បង្កការភ្ញាក់ផ្អេីលនៅខ័ណ្ឌដូនពេញ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ម្សិលមិញនេះនៅម្ដុំខណ្ឌដូនពេញ មានចលនាយុវជន ១ក្រុមដែលដឹកនាំដោយអ្នកនាង ប៊ុនហ្គិចហ័ង បានប្រមូលកំលាំងគ្នាចុះចែកបង្អែមល្ពៅដល់លោកតាសីក្លូ ចាស់ជរា ម៉ូតូឌុប និងអ្នកសុំទាន។

ក្នុងសំលៀកបំពាក់ស ជាក្រុម បានបង្កការសប្បាយ និងភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់អ្នកដំណេីរ និងលោកតាលោកយាយចាស់ជរាពេញដងផ្លូវ ដោយដេីរថ្មេីរជេីងជុំវិញផ្សារចាស់ ផ្សារកណ្ដាល និងដងផ្លូវ១ចំនួន។ អ្នកនាងប៊ុនហ្គិចហ័ងតំណាងអោយក្រុមយុវជនស្ម័គ្រចិត្តបានបន្តថា មូលហេតុដែលពួកយេីងធ្វេីបង្អែមល្ពៅ ដោយសារមួយរយៈនេះដំណាំល្ពៅបានធ្លាក់ចុះយ៉ាងខ្លាំង ពួកយេីងចង់លេីកទឹកចិត្តដល់កសិករនិងគាំទ្រដំណាំល្ពៅដែលកំពុងមានវិបត្ដិ ដោយទិញល្ពៅពីពួកគាត់ ហេីយយកមកធ្វេីជាសប្បុរសធម៌បង្អែមពេលល្ងាច សំរាប់លោកតាលោកយាយជរាវិញ។ល្ពៅទាំងអស់៥០គីឡូ យេីងធ្វេីបាន ១៦០ប្រអប់ និងទឹកសុទ្ធ១៥យួរ ទោះមិនអាចជួយបានច្រេីនតែសុទ្ធជាទឹកចិត្ត និងចង់អោយអ្នកគ្រប់គ្នាមេីលឃេីញ ពីការលំបាករបស់លោកតាសីុក្លូផងដែរ។

សូមលេីកទឹកចិត្តនិងកោតសរសេីរដល់ទឹកចិត្តចលនា «យុវជនស្ម័គ្រចិត្តដេីម្បីសង្គម» ដែលតែងតែសស្រាក់គ្នា ជួយដល់ក្មេងៗ លោកតាសីុក្លូ និងជនអនាថា ដោយពួកគេសុទ្ធសឹងជាយុវជនវ័យក្មេង តែមានឆន្ទៈ និងការលះបង់ដេីម្បីសង្គមខ្មែរ។

សូមបងប្អូនជួយលេីកទឹកចិត្ត និងគាំទ្រដល់ពួកគេដេីម្បីសកម្មភាពសប្បុរសនេះបន្តទៀត។ សំរាប់ព័ត៌មានបន្ថែមពីសប្បុរសធម៌ 070971126 និង 081567864 ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត