អាមេរិកនិងហ្វីលីពីនគ្រោងធ្វើសមយុទ្ធយោធា “វាយប្រហារលើផ្ទៃទឹក” រួមគ្នានៅដើមខែក្រោយ

​គេហទំព័រ​សារព័ត៌មាន​ UNTV​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កងកម្លាំង​ទាហានជើងទឹក​ហ្វី​លី​ពី​ន​ និង​កងកម្លាំង​ទាហាន​អា​មេ​រិ​ក​ គ្រោង​នឹង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ "​វាយប្រហារ​លើ​ផ្ទៃ​ទឹក​"​ រួម​គ្នា​មានឈ្មោះ​ថា​ "PhiBlex​ 33"​ នៅ​ដើមខែ​ក្រោយ​នៃ​ឆ្នាំ​២០១៦​នេះ​ ។​

អាមេរិកនិងហ្វីលីពីនគ្រោងធ្វើសមយុទ្ធយោធា “វាយប្រហារលើផ្ទៃទឹក” រួមគ្នានៅដើមខែក្រោយ

​កងកម្លាំង​ទាហានជើងទឹក​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សមយុទ្ធ​យោធា​ "​វាយប្រហារ​លើ​ផ្ទៃ​ទឹក​"​ រួម​គ្នា​ជាមួយ​កម្លាំង​ទាហាន​អា​មេ​រិ​ក​នេះ​ គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២-១២​ ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

អាមេរិកនិងហ្វីលីពីនគ្រោងធ្វើសមយុទ្ធយោធា “វាយប្រហារលើផ្ទៃទឹក” រួមគ្នានៅដើមខែក្រោយ

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ Rodrigo​ Duterte​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ធ្លាប់​បាន​អះអាង​ឲ្យ​ដឹង​ថា​ សមយុទ្ធ​យោធា​ត្រូវ​ប្រព្រឹត្ត​ឡើង​ឥត​ឈប់​ឈរ​ ហើយ​ហ្វី​លី​ពី​ន​ត្រូវការ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ករណី​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ ៕​

Related