ដេននី ក្វាន់ ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!

6 Videos


គ្រាន់តែថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់គេឃើញតារាសំដែង ដេននី ក្វាន់ បានបង្ហោះ ក្នុងហ្វេសប៊ុករបស់នាងភ្លែតដែរដើម្បីប្រាប់ឲ្យទស្សនិកជនជួយចូលរួមគាំទ្ររឿងដែលនាងសំដែងផង ។ អាចថាជាការសំដែងនូវមោទកភាពខ្លួនកាលពីពេលថ្មីៗនេះ ដេននី ក្វាន់ បានបង្ហោះទៅក្នុង បណ្តាញសង្គមហ្វេសប៊ុកដោយប្រកាសប្រាប់អ្នកលេងហ្វេសប៊ុកនិងអ្នកគាំទ្រនាងឲ្យបានដឹងពីការដែលនាងថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ជាស្ថាពរដោយរង់ចាំតែពេលវេលាត្រូវដាក់បញ្ចាំងប៉ុណ្ណោះ។

ដេននី ក្វាន់  ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!

សារដែលនាងសរសេរមានភ្ជាប់ដោយរូបភាពសកម្មភាពនាងចុះទៅថតសំដែងច្រើនប៉ុស្តិនិង មានខ្លឹមសារថា៖ថតរឿងផ្ទះចិញ្ចឹមខ្មោចចប់ហើយកុំភ្លេចជួយគាំទ្រ ដេននី ក្វាន់ ផងណា ! ។ ដេននី ក្វាន់ ក៏ទើបតែបានថតសំដែងMVជាបទចម្រៀងដែលច្រៀងដោយលោក សាន ផានិត គឺបទ«ផ្កាយព្រះអង្គារ»ចប់នាពេលកន្លងទៅនេះដែរដោយនាងបានចុះទៅថតដល់ខេត្តមណ្ឌលគិរី ។

ដេននី ក្វាន់  ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!

ដេននី ក្វាន់ ជាតារាសម្តែងម្នាក់ល្បីឈ្មោះតាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ី បែបនារីអឺរ៉ុប ជារឿយៗនាងតែងតែបង្ហាញបញ្ចេញឲ្យឃើញដើមទ្រូងសិចស៊ីយ៉ាងព្រហើនរបស់នាងធ្វើឲ្យប្រុសៗចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង ។ ក្រោយពីមានការណែនាំពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើការស្លៀក ពាក់ឲ្យសក្តិសមជានារីខ្មែរនាងក៏បានបន្ទន់ឥរិយាបទមក វិញច្រើនផងដែរ ៕ ដេវីត

ដេននី ក្វាន់  ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!ដេននី ក្វាន់  ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!ដេននី ក្វាន់  ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!ដេននី ក្វាន់  ថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ចប់ហើយ!