អាហារូបករណ៍​ទៅ​កូរ៉េ សម្រាប់​សិស្ស​ទើប​ចប់​បាក់​ឌុប

សាធារណៈរដ្ឋ​កូរ៉េ បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាប័ត្រ​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ ដល់​សិស្ស​និស្សិត​កម្ពុជា ជាពិសេស​សិស្ស​ដែល​ទើប​បញ្ចប់​ការ​ប្រលង​សញ្ញាប័ត្រទុតិយភូមិ​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

អាហារូបករណ៍​ទៅ​កូរ៉េ សម្រាប់​សិស្ស​ទើប​ចប់​បាក់​ឌុប

 

របៀប​នៃ​ការ​ដាក់​ពាក្យ

បេក្ខជន​ត្រូវ​អាន​សេចក្តី​ណែ​នាំ​ពី​អាហារូបករណ៍​ឱ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន និង​ត្រូវ​បំពេញ​ពាក្យ​តាម​អនឡាញ នៅ​ទី​នេះ ។

 

កាលបរិចេ្ឆទ​ដាក់​ពាក្យ និង​ឈប់​ទទួល​ពាក្យ

ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​២០១៦​ទើប​ផុត​កំណត់។

 

ដំណើរការ​នៃ​ការ​ជ្រើស​រើស

-ជុំ​ទី ១៖ បន្ទាប់​ពី​បំពេញ​​គ្រប់​តម្រូវការ​ក្នុង​ពាក្យ​សុំ​អាហារូបករណ៍ បេក្ខជន​ដែល​ត្រូវ​បាន​គណៈកម្មការ​​ជ្រើសរើស​នៅ​ជុំ​ទី​មួយ(ជាប់​ជុំ​ទីមួយ) ត្រូវ​មក​សម្ភាសន៍​នៅ​ស្ថានទូត​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ដោយ​ឡែក​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា។

 

-ជុំ​ទី ២៖ [NIIED Selection ]ការ​សម្ភាសន៍​ផ្ទាល់​មាត់ ជាមួយ​គណៈកម្មការ​អាហារូបករណ៍ NIIED នឹង​ធ្វើ​ឡើង​នៅ​កំឡុង​​ខែ​វិច្ឆិការ ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​​ថ្ងៃ​ទី ១៨ ខែ​វិចិ្ឆការ។

 

-ជុំ​ទី ៣៖ [Unicersity Selection] បេក្ខជន​ដែល​មាន​ឧកាស​អាច​ឆ្លង​ផុត​ជុំ​ទី​ពីរ នឹង​ត្រូវ​បាន​​សម្ភាសន៍​ជុំ​ចុង​ក្រោយ​ជាមួយ​គណៈកម្មការ​របស់​សាកលវិទ្យាល័យ​នៅ​សាធារណៈ​កូរ៉េ នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិការហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ៦ ខែមករា​ឆ្នាំ​ ២០១៧។

 

បញ្ជាក់៖ រាល់​ការ​ប្រកាស​លទ្ធផល នឹង​បិទផ្សាយ​នៅ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​និង នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​សាធារណៈរដ្ឋ​កូរ៉េ Korean Embassy ។

 

អត្ថបទ៖ រក្សា

ប្រភព៖ mofa.go.kr