កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

នៅ​ពេល​ដែល​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ ក្នុង​ថ្ងៃ​សំខាន់​បំផុត​របស់​អ្នក វា​ហាក់​បី​ដូច​ជា​សុបិន្ដ​អាក្រក់​មួយ​អីចឹង ប៉ុន្តែ​កូន​កំលោះ​កូន​ក្រមុំ​មួយ​គូ មក​ពី​ខេត្ត​សានស៊ី ប្រទេស​ចិន បាន​សម្រេច​ចិត្ត​បណ្តោយ​តាម​ព្រហ្មលិខិត រៀប​មង្គលការ​នៅ​កណ្តាល​ផ្លូវ ក្នុង​ផ្លូវ​ក្រោម​ដី​មួយ​តែម្តង។

 

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

 

កូន​កំលោះ​កូន​ក្រមុំ​ខាងលើ បាន​ជាប់​នៅ​ក្នុង​ផ្លូវ​​ក្រោម​ដី បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង បណ្តាល​ឲ្យ​បិទ​ច្រក​ចេញ​ចូល។

 

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

 

នៅ​ក្នុង​ប្រពៃណី​ចិន មង្គលការ​មួយ​នឹង​មាន​សុភមង្គល ដរាប​ណា​កូន​កំលោះ​កូន​ក្រមុំ​សំពះ និង​សច្ចា នៅ​មុន​ពេល​ថ្ងៃត្រង់។ ជា​សំណាង​ល្អ ភ្ញៀវ​ជាច្រើន​ក៏​បាន​ជាប់​នៅ​ទីនោះ​ផង​ដែរ ដូច្នេះ​ពួកគេ​បាន​សម្រេច​ចិត្ត​រៀប​ពិធី​មង្គលការ​បណ្ដោះ​អាសន្ន​មួយ ដោយ​ធ្វើ​ការ​សំពះ និង​សច្ចា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្រោម​ពន្លឺ​ភ្លើង​ព្រាលៗ​ក្នុង​ផ្លូវ​ក្រោម​ដី ដោយ​ហ៊ុំ​ព័ទ្ធ​ដោយ​មិត្តភក្ដិ ក្រុម​គ្រួសារ និង​អ្នកដំណើរ​ដែល​ជាប់​នៅ​ទីនោះ ជា​ច្រើន​នាក់ទៀត។

 

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

កូន​កំលោះ​កូន​ក្រមុំ​ជិះឡាន​​ទៅ​រោងការ ស្ទះ​ផ្លូវ​ពេក រៀបការ​កណ្តាល​ផ្លូវ

 

រហូត​ដល់​ពេល​រសៀល ផ្លូវ​ក្រោម​ដី​បាន​បើក​ឡើង​វិញ ពួកគេ​ក៏​បាន​ចេញ​ដំណើរ​តែម្តង៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist