វត្ត​​នៅ​លើ ភ្នំ​ជីសូរ្យ ត្រណម​​ទូង​ស្គរ ​ធំ ខ្លាច​មាន​មនុស្ស​ស្លាប់

តាម​ប្រពៃណី​​ព្រះពុទ្ធសាសនា នៅ​រដូវ​ចូល​ព្រះវស្សា វត្ត​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា​តែង​តែ​មាន​ការ​​ទូង​ស្គរ ដើម្បី​ជា​សញ្ញា​មួយ បញ្ជាក់​ប្រាប់​ប្រជាជន​​ក៏​ដូច​ជា​ព្រះ​សង្ឃ​ឲ្យ​ដឹង​ពី សញ្ញា​រឿង​រ៉ាវ​​​អ្វី​មួយ។

 

ទូង​ស្គរ​​ម៉ោង៤ ឬ៥ ព្រឹក​ជា​​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ស្រុក ក្រោក​ទៅ​ធ្វើ​ស្រែ​ចម្ការ ចំពោះ​ព្រះ​សង្ឃ​វិញ និមន្ត​សូត្រ​ធម៌ ។ ចំណែក​ទូង​ស្គរ​​ម៉ោង៥ ល្ងាច​​វិញ ជា​សញ្ញា ដាស់​ឲ្យ​អ្នក​ស្រុក ប្រញាប់​ត្រឡប់​ឡើង​ពី​ធ្វើ​ស្រែ​វិញ មក​ចូល​ផ្ទះ​សម្បែង ចំពោះ​ព្រះ​សង្ឃ​វិញ ត្រៀម​ចូល​ព្រះវិហារ។

 

តាម​ការ​ឲ្យ​ដឹង​ពី​ លោក​តា ខាត់ សុខ សមាជិក​​ឆ្នាំ​ប្រាសាទ និង​ជា​ប្រធាន​គណៈកម្មការវត្ត “ភ្នំ​គិរី​សោ​ភណ្ឌ​ភ្នំ​ជី​សូរ្យ” ដែល​ស្ថិត​ក្នុង​លើ​ភ្នំ​ជីសូរ្យ ខុស​ពី​វត្ត​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដោយ​វត្ត​មួយ​នេះ​មាន​រឿងរ៉ាវ​ត្រណមមិន​ឲ្យ​ទូង​ស្គរធំ​ឡើយ ត្បិត​អី​ចាស់​បូរាណ​បាន​​ប្រាប់​ថា បើ​ហាន​តែ​អ្នក​ស្រុក​លឺ​សំលេង​ស្គរ​ធំ ចេញ​ពី​លើ​ភ្នំ​​ជីសូរ្យ​នេះ នឹង​កើត​មាន​ទុក្ខ​ភ័យ កើត​ជំងឺ​រហូត ដល់​ស្លាប់​។ មាន​ន័យ​ថា សំលេង​ស្គរ​ធំ ចេញ​ពី​លើ​ភ្នំ​​ជីសូរ្យ​នេះ ដល់​ណា ស្លាប់​មនុស្ស​ដល់​ទីកន្លែង​នោះ ជាហេតុ​ធ្វើ​ឲ្យ​ទី​អារាម​មួយ​នេះ ត្រណមទូង​ស្គរ​ធំ​រហូត​ដល់​បច្ចុប្បន្ន។ ដូច្នេះ បច្ចុប្បន្ន​វត្ត “ភ្នំ​គិរី​សោ​ភណ្ឌ​ភ្នំ​ជី​សូរ្យ”​ យក​​ស្គរ​តូច និង ឃ្មោះ ជំនួសស្គរធំ ដោយ​សំលេង​នោះ គ្រាន់​តែ​លឺ ជុំវិញ​បរិវេណ​​នោះ​តែ​ប៉ុណ្ណោះ។

សូមចុចអាន៖ អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

 

វត្ត​​នៅ​លើ ភ្នំ​ជីសូរ្យ ត្រណម​​ទូង​ស្គរ ​ធំ ខ្លាច​មាន​មនុស្ស​ស្លាប់

 លោក​តា ខាត់ សុខ សមាជិក​​ឆ្នាំ​ប្រាសាទ និង​ជា​ប្រធាន​គណៈកម្មការវត្ត “ភ្នំ​គិរី​សោ​ភណ្ឌ​ភ្នំ​ជី​សូរ្យ”

 

សូម​ស្ដាប់​​លោក​តា ខាត់ សុខ ការ​រៀបរាប់​ពី​​តំណម​ទាំង​នោះ៕

 

 

ចង់ដឹងព័ត៌មាន​ជាច្រើន​ទៀត​ក្នុង​ខេត្តតាកែវ ចុចអានត្រង់​នេះ

 

អត្ថបទ៖ ខុត សីហា ​