ខេត្តមួយចំនួនកំពុងរងការជន់លិច​ដោយជំនន់ទឹកភ្លៀង

ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា កំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ។ ហើយខេត្តទៀតខ្លះត្រូវបានប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ ខណៈដែលខេត្តមួយចំនួនកំពុងប្រឈមនិងរងគ្រោះដោយសារទឹកភ្លៀងនោះ គឺកំពស់ទឹកទន្លេមេគង្គ ឯណេះវិញមិនបានចោទជាបញ្ហាទេ។

ខេត្តដែល កំពុងរងការជន់លិចពីជំនន់ទឹកភ្លៀងគឺមានឧត្តរមានជ័យនិងត្បូងឃ្មុំ។ សម្រាប់ឧត្តរមានជ័យទឹកនឹងហូរធ្លាក់ប៉ះពាល់ដល់ខេត្តសៀមរាប មួយផ្នែកទៀតហូរចាក់ទៅខេត្តបន្ទាយមានជ័យ។ រីឯខេត្តដែល កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងនោះរួមមានៈ ខេត្តព្រៃវែង ស្វាយរៀង ហើយ កំពង់ធំ ព្រះវិហារ នឹងរងជំនន់ហូរចេញពីទឹកស្ទឹងសែន ។ ចំពោះខេត្តទាំងនេះងាយនឹងទទួលរងជំនន់ទឹកភ្លៀងក្នុងពេលដ៏ខ្លីមុខខាងប្រសិនបើភ្លៀងនៅតែបន្តធ្លាក់យ៉ាងកំហុគដូច្នេះ។ នេះបើតាមការបញ្ជាក់របស់ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម។

Loading...

លោកបន្ថែមថា កំម្ពស់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យត្រូវបានប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នព្រោះកម្ពស់ទឹកមានរហូតដល់ទៅ៨ម៉ែត្រ។ ប្រឈមបញ្ហានេះក្រសួងធនធានទឹកកំពុងបង្វែទឹកឲ្យធ្លាក់ចូលបឹងទន្លេសាបនឹងមួយផ្នែកទៀតបង្វែរឲ្យធ្លាក់ទៅអាងត្រពាំងថ្មស្ថិតនៅខេត្តបន្ទាយមានជ័យ។ ខណៈដែលខេត្តមួយចំនួនកំពុងប្រឈមនិងរងការជន់លិចពីជំនន់ទឹកភ្លៀងយ៉ាងដូច្នេះ ផ្ទុយមកវិញកម្ពស់ទឹកទន្លេមេគង្គស្ថិតនៅក្នុងកម្រិតមួយធម្មតាដោយគ្មានការព្រួយបារម្ភ។

បើតាមសេចក្ដីរាយការណ៍នានាឲ្យដឹងថា នៅព្រឹកថ្ងៃទី ២២ កញ្ញា នេះ ភ្លៀងធ្លាក់ក្នុងបរិមាណច្រើនជាប់ៗគ្នាបានបណ្ដាលឲ្យខេត្តត្បូងឃ្មុំរងការជន់លិចបួនកន្លែង១- ទំនប់ជីតុកទឹកបានហូរកាត់លើខ្នងទំនប់កំម្ពស់ពី ០,១ ទៅ ០,៣ ម៉ែត្រ ចំនួន ០៣ កន្លែង សរុបប្រវែង ៣៥០ ម៉ែត្រ។ ២- ហូរកាត់លើផ្លូវជាតិលេខ៧ប្រវែង ៣៥០ ម៉ែត្រ ទី។ ៣-ត្រង់ចំណុចភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ប្រវែង ៣០០ ម៉ែត្រ។ ទី៤-ត្រង់ចំណុចភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ប្រវែង ២០០ ម៉ែត្រ ៕

ប្រភព៖ rfi