ក្រុម​ខ្លាំង​ម៉ៃធីហ្គើល​ ប៉ះ​ខេត្ត​ស្វាយ​រៀង ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់​ទាត់​នារី

ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​នារី ​ប្រចាំ​ឆ្នាំ​២០១៦​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​ម៉ៃធីហ្គើល​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម សសយក ​ខេត្ត​ស្វាយរៀង ​នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ ​នៅ​បាទី ​វេលា​ម៉ោង​៣​រសៀល។

 

 ក្រុម​ខ្លាំង​ម៉ៃធីហ្គើល​ ប៉ះ​ខេត្ត​ស្វាយ​រៀង ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់​ទាត់​នារីក្រុម សសយក ខេត្តស្វាយរៀង

 

ម៉ៃធីហ្គើល ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រោយ​យក​ឈ្នះ​ក្រុម​អង្គរអែហ្វស៊ី​ក្នុង​លទ្ធផល ៤-០ ​ខណៈ​ដែល​ក្រុម សសយក ខេត្ត​ស្វាយ​រៀង​វិញ ​ក៏​មិន​ណយ​ដែរ ព្រោះ​ឈាន​ដល់​វគ្គ​នេះ​បន្ទាប់​ពី​ឈ្នះ​ក្រុម​អង្គការ​សាន់រ៉ាយ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​ក្នុង​លទ្ធផល ២-០។ ក្រៅ​ពី​ប្រកួត​យក​ជើង​ឯក​ហើយ ​ក៏​មាន​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​ដែរ ដោយ​ក្រុម​ក្រុម​អង្គរអែហ្វស៊ី​របស់​ខេត្ត​សៀមរាប ​ត្រូវ​តតាំង​ជាមួយ​ក្រុម​​អង្គការ​សាន់រ៉ាយ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

 

ក្រុម​ខ្លាំង​ម៉ៃធីហ្គើល​ ប៉ះ​ខេត្ត​ស្វាយ​រៀង ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់​ទាត់​នារី

 

នេះ​ជា​លើក​ទី​៦​ហើយ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​នារី​របស់​កម្ពុជា ​ហើយ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ដែល​ឈ្នះ​គឺ​២​លាន​រៀល។ ក្រុម​ដែល​ទទួល​បាន​លេខ​២ ​ទទួល​បាន​ ១ ២០០ ០០០ រៀល ​លេខ​៣​បាន ៨០០ ០០០​រៀល ។ ក្រុម​ដែល​ Fair Play ​បាន​ ៨០០ ០០០ ​រៀល ​និង​កីឡា​ការិនី​ស៊ុត​ចូល​ច្រើន​ជាង​គេ​បាន​៤០០ ០០០ រៀល៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ផ្ដល់ឱ្យ