អ្នក​ប្រើ​ iPhone 7 និង 7 Plus ជួប​បញ្ហា​​ថ្មី​មួយ​ទៀត​ហើយ

អ្នក​ប្រើ​ប្រាស់​ iPhone 7 និង 7 Plus មួយ​ចំនួន​តូច​បាន​ត្អូញត្អែរ​​លើ​វិបសាយ​ពិភាក្សា​ (Forum) របស់​ Apple ទាក់​ទង​នឹង​​គុណភាព​សំឡេង​របស់​ទូរសព្ទ​​ នៅ​ពេល​ធ្វើ​ការ​ហៅ​ចេញ។

 

អ្នក​ប្រើ​ iPhone 7 និង 7 Plus ជួប​បញ្ហា​​ថ្មី​មួយ​ទៀត​ហើយ

 

​អ្នក​ប្រើ​ប្រាស់​មួយ​រូប​បាន​សរសេរ​លើ Forum ថា​សំឡេង​ចេញ​ពី​ទូរសព្ទ​​នៅ​ពេល​ធ្វើ​ការ​ហៅ​ចេញ​ ស្ដាប់​ទៅ​ដូច​ជា​​សំឡេង​លឺ​ពី​ចម្ងាយ​ ពោល​​​សំឡេង​នោះ​ហាក់​ដូច​ជា​ចេញ​ពី​​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ​ ហើយ​ភាគ​ច្រើន​ជា​អ្នក​ប្រើ​ប្រាស់ iPhone 7 Plus។

 

នៅ​ពេល​ចុច​បន្ថយ​សំឡេង​អាច​​ជួយ​សម្រាល​បញ្ហា​នេះ​បាន​ខ្លះ​ ហើយ​​ខាង​ក្រុមហ៊ុន​ Apple នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ជាក់​លាក់​នៅ​ឡើយ​ទេ។ គេ​នៅ​មិន​ច្បាស់​ថា​បញ្ហា​នេះ​បណ្ដាល​មក​ពី​ផ្នែក​ Software ឬ Hardware។

 

ចាប់​តាំង​ពី​ iPhone 7/7 Plus ចេញ​លក់​ជា​ផ្លូវ​ការ​​​បញ្ហា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​លើ​អ្នក​ប្រើ​ប្រាស់​ ដូច​ជា​ទូរសព្ទ​លាន់​ឮ​សំឡេង ឬ បាត់​បង់​សេវា​ទូរសព្ទ​ជា​ដើម ប៉ុន្តែ​បញ្ហា​នេះ​កើត​ឡើង​ក្នុង​ករណី​តិច​តួច​បំផុត៕

 

ចុច​អាន៖ ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AppleInsider​​​​