លោក អ៊ុក សិទ្ធិ​ជាតិ បកស្រាយ​រឿង​កីឡាករ​ចូលរួម​ប្រកួត​កីឡា​ជាតិ​បង់​ម្នាក់​១០​ម៉ឺន​រៀល​ និពន្ធដោយ : សឿន វណ្ណឌេត       September-23-2016, 9:19 am         430

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អ៊ុក សិទ្ធិ​ជាតិ បកស្រាយ​រឿង​កីឡាករ​ចូលរួម​ប្រកួត​កីឡា​ជាតិ​បង់​ម្នាក់​១០​ម៉ឺន​រៀល​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា​វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះឡើយ​សម្រាប់​វិស័យ​កីឡា​ដែល​ទាមទារ​ឲ្យ​កីឡាករ​កីឡាការិនី​ចំណាយ​ថវិកា ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុងការ​ចូលរួម​ប្រកួត​។ ជាក់ស្តែង​សម្រាប់​ការប្រកួត​ជើងឯក​កីឡា​ជាតិ​លើក​ទី​១ ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​តម្រូវ​ឲ្យ​កីឡាករ​កីឡាការិនី​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ដើម្បី​ទិញ​សិទ្ធ​ក្នុង​ការចូលរួម​ប្រកួត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មានមតិ​មួយចំនួន​លើកឡើង និង​រិះគន់​ផងដែរ​ចំពោះ​គោលការណ៍​របស់​ក្រសួង​អប់រំ​។

​បើ​យោងតាម លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ការចំណាយ​ថវិកា​ម្នាក់​១០​ម៉ឺន​រៀល​របស់​កីឡាករ​កីឡាការិនី គឺ​ដើម្បី​ទិញ​សិទ្ធិ​សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ប៉ុណ្ណោះ មិនមែន​ដើម្បី​បង់​សម្រាប់​ថ្ងៃ​អាហារ​នឹង​កន្លែង​ស្នាក់នៅ​នោះទេ ពោលគឺ​បញ្ហា​នេះ​ជា​បន្ទុក​របស់​ក្រសួង​អប់រំ​។

​លោក អ៊ុក សិទ្ធិ​ជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជាធម្មតា​ការប្រកួត​គឺ​យើង​ត្រូវតែ​បង់​សិទ្ធ​ដើម្បី​ចូលរួម​។ ពាក់ព័ន្ធ​ទៅនឹង​ការបង់​១០​ម៉ឺន​រៀល​នៅក្នុង​ការប្រកួត​កីឡា​ជាតិ​នេះ គឺ​មិនមែន​បង់ថ្លៃ​អាហារ​ហូបចុក និង​កន្លែង​ស្នាក់នៅ​នោះទេ ព្រោះ​ការ​ស្នាក់នៅ​ជា​បន្ទុក​រប​ស់រ​ដ្ឋ​។ ចំណែក​១០​ម៉ឺន​រៀល​ជាការ​បង់​សិទ្ធ​ចូលរួម​ប្រកួត​»​។​

​ឆ្លើយ​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ប្រាក់រង្វាន់ និង​ថ្លៃ​ខ្លួន​របស់​កីឡាករ​កីឡាការិនី លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រូបនេះ​បាន​បញ្ជាក់ថា​៖«​ពាក់ព័ន្ធ​ទៅនឹង​ប្រាក់​តម្លៃ​នៃ​មេដាយ​គឹ​យើង​អនុវត្តតាម​សេចក្តីប្រកាស​របស់​ក្រសួង​ចាស់​ដែល​យើង​មិនទាន់បាន​ស្នើសុំ​កែប្រែ ដូច្នេះ​យើង​ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​ដែល​រដ្ឋ​បានកំណត់​។ ហើយ​ពាក់ព័ន្ធ​ជាមួយ​តម្លៃ​ខ្លួន គឺ​អត់​មានតម្លៃ​ខ្លួន​នោះទេ​»​។ 

​ការលើកឡើង​របស់​អគ្គ​នាយក​កីឡា​រូបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កីឡា​ជាតិ​លើក​ទី​១ និង​ការចុះ​អនុសារណៈ​យោគយល់​គ្នា​រវាង NOCC ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី និង​ក្រុមហ៊ុន​ស្មា​ត នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ម្សិលមិញ​។ ការចុះ​អនុសារណៈ​នៃ​ការយោគយល់​នេះ​ក្នុង​គោលបំណង​ដើម្បី​សហការគ្នា​រៀបការ​ប្រកួត​កីឡា​ការ​ជាតិ​រយៈពេល​៨​ឆ្នាំ​៕