តោះមកមើលទាំងអស់គ្នា ថាតើតារាស្រីរូបណា ដែលសាកសម ធ្វើជាម្ចាស់ក្សត្រីនៃ Kpop យ៉ាងពិតប្រាកដ!?

កូរ៉េខាងត្បូង៖ អ្នកគាំទ្រជាច្រើន ពិតជាប្រាថ្នាចង់ឲ្យតារា Kpop នៅក្នុងដួងចិត្តរបស់ខ្លួន ក្លាយជាតារាលំដាប់ជួរមុខដែលមានប្រជាប្រិយ និងមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញឡើង។

ម៉្លោះហើយទើបថ្មីៗនេះ មានក្រុមអ្នកគាំទ្រជាច្រើន ពួកគេបានរៀបចំជាBackground ឬអាចនិយាយបានថា ប្រវត្តិរូបសាងស្នាដៃសង្ខេបខ្លះៗរបស់ Idol តារាក្នុងដួងចិត្តរបស់ពួកគេ យកមកបង្អូតគ្នា ជាមួយនឹងតារាស្រីផ្សេងៗទៀត ដែលមានឥទ្ធិពល និងកំពុងមានកេរ្តិ៍ឈ្មោះល្បាញល្បីនៅក្នុង វិស័យចម្រៀង Kpop ដូចគ្នា ដើម្បីយកមកប្រៀបធៀបគ្នា ដោយចង់ដឹងថាតើតារា Kpop ស្រីរូបណា ទើបសាកសមក្លាយទៅជា ម្ចាស់ក្សត្រីនៃពិភពតន្រ្តី Kpop យ៉ាងពិតប្រាកដ?

ដូចនេះ កុំឲ្យខាតពេលយូរ សូមអានទាំងអស់គ្នា៖ 

1. YG Entertainment - CL

កញ្ញា CL គឺជាសមាជិកមួយរូប ដែលឈរលំដាប់មុខគេ និងមានការងារធ្វើច្រើនជាងគេ ប្រចាំក្រុមចម្រៀងនារី 2NE1។ ទាំងអស់នេះ គឺដោយសារតែនាង មានទេពកោសល្យពីកំណើត និងមានអត្តចរិត Swag ពីធម្មជាតិសាកសមទៅនឹង អ្វីដែលផលិតកម្មត្រូវការនិងចង់បាន។

បន្ថែមពីនេះ នាងគឺជាតារាស្រីមួយរូប ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់គ្នា មើលមកនាងទៅមានអារម្មណ៍ថានាង គឺជានារីម្នាក់ដ៏អស្ចារ្យ (Cool) និងលេចធ្លោជាងគេក្នុងចំណោមតារា Kpop ស្រីទាំងអស់។ លើសពីនេះទៅទៀតនោះ CL បើមើលនាងពីសំបកក្រៅទៅ នាងគឺជានារីម្នាក់ដ៏រឹងមាំ និងមើលទៅកាចឆ្នាស់ ប៉ុន្តែធាតុពិតនាងគឺជា នារីម្នាក់ដែលចិត្តល្អ និងមានបេះដូងដ៏ផ្អែមល្អែម។ 

ពិសេសជាងនេះ ទៅទៀតនោះ នាងជាតារាស្រីតែម្នាក់គត់ប្រចាំផលិតកម្មYG ដែលត្រូវបានខាងផលិតកម្ម រួមទាំងបុគ្គលិកទាំងអស់ មើលថែនាង និងនាំគ្នាជួយជ្រោមជ្រែងនាង ឲ្យក្លាយជាតារាស្រីកូរ៉េដំបូងបង្អស់ដែលអាចចេញពន្លក Solo ទាំងនៅកូរ៉េ និងសហរដ្ឋអាមេរិក បើនិយាយទៅអ្នករាល់គ្នាដែលនៅទីនោះ ចាត់ទុកនាងដូចជាម្ចាស់ក្សត្រីរបស់YG តែម្តង ហើយមកទល់ពេលនេះផងដែរ ក៏នៅមិនទាន់ឃើញមានតារាណាអាចមកជំនួសតំណែងនាងបានឡើយ។ 

2. Cube Entertainment - HyunA

ជាដំបូងគឺសូមចូលរួមសោកស្តាយ ចំពោះក្រុមចម្រៀងនារីដ៏ល្បី 4minute ដែលត្រូវបានរំសាយ។ ប៉ុន្តែបែបនេះ គឺត្រូវបានបង្ហាញឲ្យរឹតតែច្បាស់ថា តាមពិតទៅតារាស្រីរូបណា ដែលជាមនុស្សសំខាន់បំផុតប្រចាំក្រុម នោះគឺកញ្ញា HyunA ដែលនាងជាសមាជិកតែម្នាក់គត់ ដែលផលិតកម្មព្យាយាមក្រសោបយកនាង ។

HyunA ត្រូវបានអ្នកគាំទ្រដាក់ រហស្សនាមឲ្យនាងថាជា «ម្ចាស់ក្សត្រីនៃភាពសិចស៊ីប្រចាំវិស័យKpop» បន្ថែមពីនេះ នាងគឺជានារីម្នាក់ដែលមានភាពទាក់ទាញពីកំណើត ពោរពេញទៅដោយទេពកោសល្យ មានទុកចិត្ត និងមានមន្តស្នេហ៍ ទាំងអស់នេះហើយ ទើបនាងត្រូវបានគេចាត់ទុកថា ជាម្ចាស់ក្សត្រីប្រចាំផលិតកម្មCUBE បើនិយាយទៅគិតមកទល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់ អាចដណ្តើមតំណាងរបស់នាងបាននៅឡើយទេ។

3. FNC Entertainment - Seolhyun

បច្ចុប្បន្ននេះ ស្រីស្រស់សម្បុរសរអែម កញ្ញា Seolhyun ត្រូវបានអ្នកគាំទ្រលើកតំកើននាងជា «នារីស្រស់ស្អាតតំណាងជាតិ» ដោយសារតែនាង មានរូបរាងដ៏ស្រស់ស្អាតនិងអស្ចារ្យរបស់នាង ឬនិយាយឲ្យចំទៅ គេហៅថា (Amazing body) បូករួមទាំងសម្រស់ដ៏ស្រស់សោភា ឆក់យកបេះដូងបុរសអាស៊ីថែមទៀតនោះ ទើបធ្វើឲ្យនាងក្លាយទៅជាតារាស្រីម្នាក់ ដែលអាចរកលុយឲ្យក្រុមហ៊ុនបានច្រើនជាងគេប្រចាំផលិតកម្ម FNC។ បន្ថែមពីនេះ នាងត្រូវបានគេចាត់ទុកជាកំពូលម្ចាស់ក្សត្រីវ័យក្មេងប្រចាំក្រុមហ៊ុន។ មកទល់ពេលនេះ នៅមិនទាន់មានអ្នកណាអាចមកស្នងតំណាងនាងបានឡើយ។

4. JYP Entertainment - Suzy

កញ្ញា Suzy បើនិយាយឲ្យចំទៅ នាងគឺជានារីដែលសាកសមបំផុត ទៅនឹងក្តីស្រមៃរបស់របស់ប្រុស គ្រប់រូបយ៉ាងពិតប្រាកដមែន។ បន្ថែមពីនេះ នាងត្រូវបានមហាជនទូទាំងប្រទេសដាក់រហស្សនាម ឲ្យនាងថា «Nation First Love» ដែលមានន័យថា នាងគឺជាស្នេហ៍គ្រាដំបូងរបស់ប្រុសៗទូទាំងប្រទេសកូរ៉េ ។ 

Suzy នាងគឺជានារីម្នាក់ដែលមានរូមសម្រស់ស្អាតពីធម្មជាតិ គ្មានការវះកាត់កែច្នៃ មានស្នាមញញឹមផ្អែមល្ហែម និងមានអត្តចរិតថ្លៃថ្នូរមិនឆើតឆាយ​ និងចេះគោរពចាស់ទុំ។ លើសពីនេះ នាងត្រូវបានគេដឹងថា នាងគឺជាម្ចាស់ក្សត្រីប្រចាំJYP ដែលដើមឡើយ អតីតម្ចាស់ក្សត្រី១ គឺនាង Park Ji Yoon និង បន្ទាប់មកបន្តមកដល់ នាង Sohee សមាជិកក្រុម Wonder Girls និងបន្ទាប់ពីនេះ ក៏បានធ្លាក់មកដល់ នាង Suzy នេះឯង។ ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះ JYP ក៏បានរកឃើញម្ចាស់ក្សត្រីថ្មី ដែលស្នងតំណាងបន្ទាប់ពី នាង Suzy ហើយ នោះគឺ នាង Tyuzu សមាជិក្រុមចម្រៀងថ្មីTwiceរបស់ JYP។

5. LOEN Entertainment - IU

នាង IU ត្រូវបានគេទទួលស្គាល់ថា នាងគឺជាតារាចម្រៀងស្រីទោលម្នាក់ ដែលមានទេពកោសល្យជាច្រើនមុន ប្រចាំLOEN Entertainment។ លើសពីនេះ គេក៏ដឹងទៀតថា នាងគឺជាតារចម្រៀងស្រីទោល ដែលទទួលបានភាពជោគជ័យបំផុត មានតែមួយគ្មានពីរ ដោយនាងមិនត្រូវតែពូកគេច្រៀង, លេងហ្គីតា,រាំ,សម្តែង តែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទៀត មានសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ និងជាអ្នកនិពន្ធវ័យក្មេងថែមទៀតផង។ មកទល់ពេលនេះ នៅមិនទាន់មានតារាKpopណា អាចស្នងពីនាងបានឡើយ។

6. SM Entertainment - BoA 

ជាការពិតណាស់ សម្រាប់វិស័យKpop អ្នកគាំទ្រជាច្រើន ប្រាកដជាមិនអាចបំភ្លេច BoAបានឡើយ ហើយកុំនិយាយថា បច្ចុប្បន្ននេះនាងមិនមានភាពលេចធ្លោក្នុងវិស័យតន្រ្តី ដូចកាលពីអតីតកាលឲ្យសោះ។ មិនថាយ៉ាងណា BoA ពីមុននិងមកទល់បច្ចុប្បន្ន នាងនៅតែជាម្ចាស់ក្សត្រីប្រចាំ ផលិតកម្ម SM Entertainmentដដែល គ្មានអ្វីផ្លាស់ប្តូរនោះទេ។

គួរឲ្យដឹងថា BoA នាងគឺជាតារាចម្រៀងស្រីទោលម្នាក់ ដែលជួយឲ្យផលិតកម្មមានភាព ជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយហេតុផលនេះហើយ ទើបធ្វើឲ្យសិល្បៈកជំនាន់ក្រោយៗ គោរពស្រលាញ់និងលើកតំកើននាង។ នាងត្រូវបានគេរក្សាទុកនាងជាលេខ១រហូត និងមិនអាចផ្លាស់ប្តូរបាន ថ្វីត្បិតតែ Yoona ជាសិល្បៈការិនីជំនាន់ក្រោយ ដែលមានភាពលេចធ្លោនិងល្បីរន្ទឺខ្លាំងជាង BoA យ៉ាងណាក្តី ប៉ុន្តែគេនៅតែចាត់ទុកនាងជាម្ចាស់ក្សត្រីទី២ បន្ទាប់ពី BoAដដែល។

បន្ទាប់ពីអានរួច តើប្រិយមិត្តយល់ថាតារាស្រីរូបណា សាកសមជាម្ចាស់ក្សត្រីនៃ តន្រ្តីKpop ??

ប្រភព៖ Allkpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload