លោកតាម្នាក់តូចចិត្តនឹងភ្នែកងងឹង​ មើលមិនជា សម្រេចចងកសម្លាប់ខ្លួន

កំពង់ស្ពឺ៖ លោកតាម្នាក់ រស់នៅក្នុងឃុំតាកោង ឃុំអមលាំង ស្រុកខ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចចិត្ត ចងកសម្លាប់ខ្លួន ដោយសារគាត់មានជំងឺភ្នែកងងឹង មើលមិនជាអស់ជាច្រើនឆ្នាំ កន្លងមក ។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា លោកតាជនរងគ្រោះមានឈ្មោះ ខៀវ សុខខុន អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ បានចងករនឹងខ្សែអង្រឹងពណ៌ខៀវ លើដើមធ្នងកំពស់ ២ម៉ែត្រ ក្បែរស្រះទឹក ខាងក្រោយផ្ទះចំងាយ ១០០ម៉ែត្រ មូលហេតុងងឹងភ្នែកជាង ១០ឆ្នាំមកហើយ ។

ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះធ្វើកោសល្យវិនិច្ឆ័យ ដោយបានឲ្យដឹងថា ជនរងគ្រោះរូបនោះ ពិតជាធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួន ពិតមែន បច្ចុប្បន្ននេះ សាកសពត្រូវបាននគរបាល ប្រគល់ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា យុវជនម្នាក់កើតទុក្ខ មិនសុខចិត្តព្រោះតែខ្លួន គ្មានលុយចូលស្ដីដណ្ដឹង កូនស្រីគេខ្លួនស្រលាញ់ ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរចេញបាត់ពីផ្ទះមួយថ្ងៃ មិនដឹងទៅណាដល់ម៉ោងកើតហេតុ ក្រោយពីរាំងភ្លៀងឪពុកជនរងគ្រោះ បានបញ្ចាំងភ្លើងពិល ពីលើផ្ទះស្រាប់តែឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ នៅដើមសង្កែមុខផ្ទះ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចបានរាយការណ៍ឲ្យ នគរបាលចុះមកពិនិត្យសាកសព ភ្លាមនោះដែរកម្លាំងជំនាញ បច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន ចុះពិនិត្យសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន។

បើតាមនគរបាល ​យុវជនរងគ្រោះឈ្មោះ ឆាំ ធារ៉ា​ អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ។ ក្រោយពីការពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

ដោយឡែកប្រភពពីអ្នកជិតខាង បានបង្ហើបឲ្យដឹងថា យុវជនខាងលើចងកសម្លាប់ខ្លួន ដោយសារតូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ព្រោះប៉ុន្មានថ្ងៃមុនពេលស្លាប់នោះ គេធ្លាប់ប្រាប់អ្នកជិតខាងថា គេស្រឡាញ់កូនគេម្នាក់នៅក្នុងភូមិ ប៉ុន្តែមិនដឹងបានលុយពីណាមកដណ្តឹង ដោយសារជីវភាពគ្រួសារក្រីក្រ ដូច្នេះរហូតដល់ជនរងគ្រោះចងកសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើលតែម្តងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោកតាម្នាក់តូចចិត្តនឹងភ្នែកងងឹង​ មើលមិនជា សម្រេចចងកសម្លាប់ខ្លួន

លោកតាម្នាក់តូចចិត្តនឹងភ្នែកងងឹង​ មើលមិនជា សម្រេចចងកសម្លាប់ខ្លួន