សាហាវ! កាន់ពូថៅកាប់មនុស្សមិនញញើតដៃ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ​ម្នាក់​ស្លាប់​ និង​ប្រុស​-ស្រី​​២​នាក់​ទៀត​​​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​​កាប់​ប្រហារគ្នាដោយពូថៅ ​ដែល​បង្កឡើង​​ដោយ​បុរស​ម្នាក់​​​ កើតឡើងកាលពី​វេលា​ម៉ោង​ជិត​០៩​យប់​ថ្ងៃ​ទី​២២ ​កញ្ញា ​២០១៦​ នេះ ស្ថិត​ក្នុ​ង​ភូមិ​​ត្រពាំង​ស្អុយ​១ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

ជំហានដំបូង ​ករណី​នេះ ​គេនៅ​​ពុំ​ទាន់​ដឹងពី​​មូលហេតុ​ច្បាស់លាស់ទេ ​និងអត្តសញ្ញាណ​ជនរងគ្រោះ​ក៏មិនទាន់ទទួលបានដែរ ប៉ុន្តែ​ជន​ដៃដល់​ត្រូវឃាត់ខ្លួនបាន ​ហើយ​ត្រូវ​​សមត្ថកិច្ច​កំពុងសាកសួរ​ ។