​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

ប្រាសាទ​ភ្នំដា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​ស្ថិត​នៅ​ភូមិព្រែក​តាផ ឃុំគោកធ្លក ស្រុក​អង្គបុរី ខេត្តតាកែវ ដែល​មានចម្ងាយ​ប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួម​ខេត្តតាកែវ។ ប្រសិនបើ​បន្ត​ដំណើរ​ទៅមុខ​បន្តិច​នឹង​បានទៅ​ដល់​ព្រំដែន​ប្រទេស​កម្ពុជា វៀតណាម​ហើយ។
​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

លោក សុខ ទ្រី មន្ត្រី​ទេសចរ​ប្រចាំការ​រមណីយដ្ឋាន​ខាងលើ​ប្រាប់ Sabay ថា​ភ្ញៀវទេសចរ​ដែលចង់​ទៅទស្សនា​ប្រាសាទ​ភ្នំដា​អាច​ចេញ​ដំណើរ​ពីកំពង់​ដ​ខាងកើត​ផ្សារ​ណាត់​តាកែវ។ ជិះ​អូប័រ​ទាំង​ទៅ និងមក ចម្ងាយ​២៤​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ ៣៥ដុល្លារ​ តែបើចង់​អស់តិច​លោកអ្នកគ្រាន់តែ​ធ្វើខ្លួនជា​អ្នកដំណើរ​ធម្មតា​ចំណាយប្រាក់ ១២ ០០០៛ ជិះ​ទូក​បណ្តើរ​គយគន់​ទេសភាព​វាលស្រែ​ប្រាំង​ដ៏ខៀវ​ស្រងាត់​នារដូវប្រាំង ភ្លេចខ្លួន​បន្តិចភ្ញៀវ​នឹង​បាន​មកដល់​ទី​រមណីយដ្ឋាន​ដ៏ស្រស់​ត្រកាល​ដែល​បង្កប់ខ្លួន​នៅ​លើ​កូនភ្នំ​តូចមួយនេះ។
​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

នៅច្រកផ្លូវលំ​ចូល​ពីខាងមុខ​មាន​រូបសំណាក​ព្រះនាងលីវ យី​កំពុង​ឈរ​ញញឹម​រង់ចាំ​ស្វាគមន៏​ភ្ញៀវទេសចរ​មកទីជិតឆ្ងាយ​ហាក់​មិនចេះជិនណាយ។ ភ្ញៀវ​អាច​បន្តធ្វើ​ដំណើឡើង​តាមជណ្តើរ​ខាងមុខ ១៤៧កាំ តែហាក់​ដូចជា​លំបាក​សម្រាប់​ភ្ញៀវ​ព្រោះ​ជណ្តើរាងចោទ​បន្តិច ប៉ុន្តែ​មិនថ្វី​ទេ ភ្ញៀវអាច​សម្រាក​លេងនៅ​ចង្កេះ​ភ្នំ​បំបាត់​ភាព​ចុករោយ​មួយសន្ទុះ​ក្រោម​ម្លប់ដើមឈើ​ត្រឈឹងត្រឈៃ​គយគន់​ទេសភាព​វាលស្រែ​ដ៏​ខៀវខ្ចី​អមដោយ​ខ្យល់បក់​ត្រសៀក​ប៉ះកាយា ធ្វើ​អោយ​អារម្មណ៏​ស្រស់ស្រាយ​រលាយ​ទុក្ខកង្វល់​នាំ​មក​នូវ​សុភមង្គល​ជាអនេក។ រួច​បន្ត​ដំណើរ​ឡើង​ទៅ​កំពូល​ភ្នំភ្ញៀវ​អាច​ទស្សនា​រចនាបថ​លើ​តួប្រាសាទ​ជាស្នាដៃ​បុព្វបុរស​យើងបន្សល់ទុក។ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពីទីនេះ​មានប្រាសាទ​មួយទៀត​ហៅថា អាស្រម​មហាឥសី​ជាទីបន់ស្រន់​សុំពរជ័យ​ពីសំណាក់ភ្ញៀវ។ ដោយឡែក​នៅ​ខាងកើត​ប្រាសាទវិញ​មាន​ផ្ទាំងថ្មធំៗ​បន្តុប​លើគ្នា​គួរអោយ​ចង់​គយគន់​ប្រៀបបាន​នឹងផ្ទាំង​ទស្សនីយភាព​រំលេច​ដោយ​វិចិត្រករ​ដៃទិព្វ។ តែថ្មមួយផ្ទាំង​ហាក់ដូចជា​អណ្តែត​ខ្ពស់ជាងគេ​បន្តិច​ដែលភ្ញៀវខ្លះ​មានជំនឿថា​ថ្មហោះ​ហើយទីនេះ​តែង​ត្រូវ​បាន​គេនាំ​គ្នា​ដុតធូប​បន់ស្រន់​ជា​ហូរហែ។ ថ្វីត្បិត​រមណីយដ្ឋាន​នេះ​ស្រស់​ស្អាត​​តយ៉ាងណា ក៏​មន្ត្រី​ទេសចរ​ខាង​លើប្រាប់ថា រមណីយដ្ឋាននេះ​ខ្សត់ភ្ញៀវ​ណាស់​នៅថ្ងៃ​ធម្មតា​លើកលែងតែ​ថ្ងៃបុណ្យជាតិ ជាពិសេស​បុណ្យ​ភ្ជុំបិណ្យ ចូលឆ្នាំ ទើប​សំបូរភ្ញៀវ​ច្រើន។ ក្រៅពីនោះ​មានភ្ញៀវ​បរទេសប្រមាណ​ជាង​ដប់នាក់ដែរ​ក្នុង១ខែៗ ដែល​ភាគច្រើន​ជាអ្នកស្រាវជ្រាវ​ខាងប្រវត្តិសាស្ត្រ។
​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

“រៀងរាល់ថ្ងៃ​ពេញបរមី​ខែកត្តិក ​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់នេះ​តែងនាំគ្នា​ធ្វើបុណ្យបួងសួង​សុំពរជ័យ…. បើមិន​បានធ្វើ​បុណ្យទេ​ពួកគាត់​មានជំនឿថា​ចេះតែ​មានបញ្ហាផ្សេងៗ ឈឺថ្កាត់​ជាដើម”។ លោកទ្រី​បញ្ជាក់។
​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំភ្ញៀវបរទេស​មក​ទស្សនា​​ នៅ​រមណីយដ្ឋាន​ប្រាសាទ​ភ្នំដា

 

គួររម្លឹកថា ប្រាសាទ​ភ្នំដា ជាប្រាសាទថ្ម​បាយក្រៀម​កសាងឡើង​នៅសតវត្សទី៦ ដោយ​ព្រះបាទរុទ្រ្ទវរ្ម័ន ដែល​ជា​ស្តេចចុង​ក្រោយ​បង្អស់​នៃសម័យ​នគរភ្នំ​មាន អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ។
​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

​ប្រាសាទ​ភ្នំដា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ

 

 

អត្ថបទ៖ ជិន វេន
រូបថត៖ ទូរសព្ឌ័ដៃ