អូប៉ាម៉ា រំជួល​ចិត្ត ដោយ​សារ​ខ្លឹមសារ​សំបុត្រ​ក្មេង​អាយុ​៦​ឆ្នាំ ទាក់​ទង​រឿង​ក្មេង​ប្រុស​ស៊ីរី

កាល​ពី​ពេល​ថ្មីៗ​នេះ ក្មេង​ប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Alex រស់​នៅ​ក្នុង​ទីក្រុង Scarsdale រដ្ឋ New York សហរដ្ឋអាមេរិក បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា ទាក់​ទង​នឹង​រឿង​ក្មេង​ប្រុស​ស៊ីរី អាយុ​៥​ឆ្នាំ ឈ្មោះ Omran Daqneesh ដែល​អង្គុយ​នៅ​លើ​រថយន្ត​សង្គ្រោះ ក្រោយ​រង​របួស ដោយសារ​ការ​វាយ​ប្រហារ​មួយ ក្នុង​ប្រទេស​ស៊ីរី នា​ពេល​កន្លង​ទៅ​នេះ។

 

អូប៉ាម៉ា រំជួល​ចិត្ត ដោយ​សារ​ខ្លឹមសារ​សំបុត្រ​ក្មេង​អាយុ​៦​ឆ្នាំ ទាក់​ទង​រឿង​ក្មេង​ប្រុស​ស៊ីរី

ក្មេងប្រុសអាយុ ៦ឆ្នាំ ឈ្មោះ Alex

 

Alex ក៏​ដូច​ជា​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក បាន​ភ្ញាក់​ផ្អើល និង​តក់ស្លុត​យ៉ាង​ខ្លាំង ក្រោយ​បាន​ឃើញ​រូបថត Omran ដែល​ខ្លួន​ប្រាណ​ប្រឡាក់​ផេះ​ដី និង​មាន​ឈាម​ស្រោច​ពេញ​ផ្ទៃមុខ អង្គុយ​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់ ដែល​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តេញ​អ៊ីនធឺណិត។

 

អូប៉ាម៉ា រំជួល​ចិត្ត ដោយ​សារ​ខ្លឹមសារ​សំបុត្រ​ក្មេង​អាយុ​៦​ឆ្នាំ ទាក់​ទង​រឿង​ក្មេង​ប្រុស​ស៊ីរី

ក្មេង​ប្រុស​ស៊ីរី អាយុ​៥​ឆ្នាំ ឈ្មោះ Omran Daqneesh

 

នៅ​ក្នុង​ខ្លឹមសារ​សំបុត្រ Alex បាន​សរសេរ​ថា រូប​គេ​ចង់​ឲ្យ Omran មក​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​គេ និង​ចង់​ចែក​រំលែក​កង់ ហើយ​បង្រៀន Omran ជិះ។ មិនតែប៉ុណ្ណោះ Alex បាន​និយាយ​ថា ប្អូន​ស្រី​របស់​គេ​នឹង​ប្រមូល​របស់​លេង​ផ្សេង​ទៀត ឲ្យ Omran។

 

«យើង​នឹង​ផ្តល់​ក្រុម​គ្រួសារ​មួយ​ឲ្យ Omran ហើយ​គេ​នឹង​ក្លាយ​ជា​បងប្អូន​របស់​យើង»។ នេះ​បើ​តាម​ពាក្យ​សម្ដី Alex ដែល​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​នោះ។

 

ខ្លឹមសារ​នៃ​សំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ លោក ប៉ារ៉ាក់ អូម៉ាប៉ា រំជួល​ចិត្ត​យ៉ាង​ខ្លាំង ហើយ​លោក​បាន​កោត​សរសើរ Alex និង​និយាយ​ថា រូប​គេ​បាន​បង្រៀន​យើង​ច្រើន​ណាស់។

 

អូប៉ាម៉ា រំជួល​ចិត្ត ដោយ​សារ​ខ្លឹមសារ​សំបុត្រ​ក្មេង​អាយុ​៦​ឆ្នាំ ទាក់​ទង​រឿង​ក្មេង​ប្រុស​ស៊ីរី

ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា

 

«ទាំង​អស់​នេះ គឺ​ជា​ពាក្យ​សម្ដី​របស់​ក្មេង​ប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ ដែល​មិន​ទាន់​បាន​រៀន​សូត្រ​ពី​ភាព​ខ្មាស​អៀន សង្ស័យ ឬ​ភ័យខ្លាច ចំពោះ​អ្នក​ដទៃ»។ នេះ​បើ​តាម​សម្ដី​របស់ លោក ប៉ារ៉ាក់ អូប៉ាម៉ា៕

 

ចង់​ដឹង​ខ្លឹមសារ​លម្អិត សូម​ទស្សនា​វីដេអូ​​ខាងក្រោម៖

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ whitehouse