សិស្ស​​និទ្ទេស​ A ​ទទួលបាន​​រង្វាន់​ និងការ​កោត​សរសើរ​នៅ​វិមាន​សន្តិភាព​

រង់ចាំក្រោមម្លប់ដើមត្នោតនៃអគារការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកម្សិលមិញ អ្នកស្រី សួន កញ្ញា អាយុ៤៣ឆ្នាំ ញញឹមមិនឈប់ឡើយនៅពេលគាត់នឹកឃើញដល់ព្រឹកដែលគាត់ដឹងថា កូនស្រីរបស់គាត់ទទួលបាននិទ្ទេស A នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។ កូនស្រីរបស់គាត់ឈ្មោះ សុធា ដួងធីតា អាយុ១៨ឆ្នាំ កំពុងស្ថិតនៅក្នុងវិមានសន្តិភាព ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ទទួលបានការសរសើរ និងរង្វាន់ជាមួយសិស្សចំនួន៤០៤នាក់ផ្សេងទៀតដែលទទួលបាននិទ្ទេស A ជាមួយនឹងពិន្ទុសរុបចាប់ពី៩៩ភាគរយឡើងទៅ។ អ្នកស្រី សួង កញ្ញា បានរំឭកថា “ព្រឹកនោះខ្ញុំធ្វើអ្វីក៏មិនកើតដែរ”។ នៅពេលស្ដាប់ឮព័ត៌មានផ្សាយនៅម៉ោង៦ព្រឹក គាត់ចាប់ផ្ដើមលោតកញ្ឆេងនៅក្នុងមុងលើគ្រែដេកដោយក្ដីត្រេកអរយ៉ាងខ្លាំងដោយសារតែការខិតខំប្រឹងរៀនសូត្ររបស់កូនគាត់ទទួលបានផល។ ក្នុងចំណោមសិស្សទាំង៩៣.៧៥២នាក់ដែលមានឈ្មោះប្រឡងកំណត់សិទ្ធិបន្តការសិក្សាថ្នាក់ឧត្តមសិក្សា កញ្ញា សុធា ដួងធីតា ស្ថិតក្នុងចំណោមសិស្ស៥៥.៧៥៣នាក់ ឬស្មើនឹង៦២ភាគរយដែលប្រឡងជាប់។ ទោះជាយ៉ាងណា សិស្សដែលប្រឡងជាប់និទ្ទេស A មានមិនដល់១ភាគរយផងទេ។ អ្នកស្រី សួន កញ្ញា និយាយថា “ខ្ញុំបានទូរស័ព្ទប្រាប់បងប្អូនទាំងអស់។ ខ្ញុំសប្បាយចិត្តណាស់”។ ការប្រឡងជាប់កាន់តែជួបការលំបាកខ្លាំងឡើង នៅពេលកំណែទម្រង់ដើម្បីលុបបំបាត់ការលួចចម្លង និងការសូកប៉ាន់ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០១៤។ អត្រាប្រឡងជាប់ក្នុងឆ្នាំនោះមានត្រឹមតែ៤០ភាគរយប៉ុណ្ណោះ ហើយសិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួនត្រឹមតែ១១នាក់។ កាលពីឆ្នាំមុន […]

The post សិស្ស​​និទ្ទេស​ A ​ទទួលបាន​​រង្វាន់​ និងការ​កោត​សរសើរ​នៅ​វិមាន​សន្តិភាព​ appeared first on The Cambodia Daily.