ភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត

6 Videos


លោក គឹន ឆៃហ៊ៀង អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីម៉ោង ៦ និង ៣៥ នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះមានភ្ញៀវទេសចរចូលទស្សនាថ្ងៃរះលើកំពូលប្រាសាទអង្គរវត្ត ប្រមាណ ជា១៥ ០០០នាក់ ក្នុងនោះមានភ្ញៀវជាតិ ១១ ៥០០ នាក់ និងភ្ញៀវអន្តរជាតិមាន ៣ ៥០០នាក់ផងដែរ ដែលបានរងចាំមើល និង ថតរូប ព្រះអាទិត្យរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ។

ភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត

ការចូលរួមក្នុងព្រឹត្តិការណ៍ មើល និង ថតរូបព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្តលើកនេះ មានភ្ញៀវទេសចរចូលរួមទស្សនាច្រើនជាងលើកមុនៗគួរឱ្យកត់សម្គាល់ ។

ភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត

លោក គឹន ឆៃហ៊ាង បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលនៃកំពូលប្រាង្គប្រសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិបានរួសរាន់មកចាំទស្សនា តាំងពីព្រលឹមស្រាងៗមកម្ល៉េះ ដើម្បីចាំមើលឱ្យឃើញ ផ្ទាល់ភ្នែក និង ផ្ដិតយករូបភាពដ៏អច្ឆរិយៈនេះផងដែរ ។ ជាមួយគ្នានេះការចូលរួមទស្សនាប្រព្រឹត្តទៅដោយមានរបៀបរៀបរយគ្មានបញ្ហាប៉ះពារគ្នាអ្វីឡើយ ភ្ញៀវទេសចរទាំងអស់មានភាពសប្បាយរីករាយ និង មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញបាតុភូតដ៏មហស្ចារ្យនេះ ។

ភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត

សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្តនេះកើតឡើងចំនួន ២ ដងក្នុងមួយឆ្នាំ គឺ នៅថ្ងៃទី២១-២៣ខែមីនា និងថ្ងៃទី២១-២៣ ខែកញ្ញា ៕

សុថាត់

ភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តភ្ញៀវទេសចរ ១៥ ០០០ នាក់ រង់ចាំទស្សនាព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត