បណ្ឌិត​យង់ សាំង​កុមារ៖​ រៀន​មិន​អស់​លុយ​​​ពេល ​រៀន​ចប់​សល់​លុយ​ ឥឡូវ​ត្រូវ​ការ​៥​នាក់​ទៀត​

បណ្ឌិត​យង់ សាំង​កុមារ៖​ រៀន​មិន​អស់​លុយ​​​ពេល ​រៀន​ចប់​សល់​លុយ​ ឥឡូវ​ត្រូវ​ការ​៥​នាក់​ទៀត​

ដើម្បីបន្តនិងសម្រេចកម្មវិធី ពន្លកបៃតង ដែលជាកម្មវិធីមួយ បង្កើតឡើងដោយលោកបណ្ឌិត យង់ សាំងកុមារ សម្រាប់ការបណ្ដុះបណ្ដាលអ្នកដឹកនាំល្អ ក្នុ្ងងវិស័យកសិកម្មសរីរាង្គ អោយក្លាយជាអ្នកដឹកនាំជោគជ័យ តាមរយៈការហាត់រៀនធ្វើនៅលើកសិដ្ឋានផ្ទាល់ ដែលបច្ចុប្បន្ននេះ មានយុវជន១០រូបហើយ បាននឹងកំពុងធ្វើនិងចូលរួមក្នុងកម្មវិធីនេះ ឥឡូវលោកត្រូវការរើសយុវជនថែម៥នាក់ទៀតសម្រាប់ក្រុមថ្មី ដោយការសិក្សាចាប់ពី១ទៅ៣ឆ្នាំ ហើយរៀនដោយមិនអស់លុយ ក្រោយរៀនចប់សល់លុយថែមទៀត។

បណ្ឌិត​យង់ សាំង​កុមារ៖​ រៀន​មិន​អស់​លុយ​​​ពេល ​រៀន​ចប់​សល់​លុយ​ ឥឡូវ​ត្រូវ​ការ​៥​នាក់​ទៀត​

លោកបានប្រកាសក្នុងទំព័រហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងសំណេររបស់លោក បានសរសេរថា “កិច្ចការសំខាន់របស់ខ្ញុំគឺការបណ្ដុះអ្នកដឹកនាំល្អក្នុងវិស័យកសិកម្មសរីរាង្គតាមរយៈកម្មវិ ធី ពន្លកបៃតង។ បច្ចុប្បន្នមានយុវជនចំនួន១០នាក់ បាននិងកំពុងចូលរួមក្នុងកម្មវិធីនេះ។យុវជនត្រូវចំណាយពេលពីមួយឆ្នាំទៅ៣ឆ្នាំ ដើម្បីអភិវឌ្ឍន៍ក្លាយជាអ្នកដឹកនាំជោគជ័យតាមរយៈការហាត់រៀនធ្វើនៅលើកសិដ្ឋានផ្ទាល់តែម្ដង”។

លោកបន្ថែមថា “អ្នកហាត់រៀនមិនអស់លុយ ពេលរៀនចប់សល់លុយ ហើយទទួលបានចំណេះដឹងនិងចំណេះធ្វើច្បាស់លាស់។ ខ្ញុំត្រូវការរើសយុវជនថែម៥នាក់ទៀតសម្រាប់ក្រុមថ្មី”៕

ប្រភព ៖ kqube

  • បណ្ឌិត​យង់ សាំង​កុមារ៖​ រៀន​មិន​អស់​លុយ​​​ពេល ​រៀន​ចប់​សល់​លុយ​ ឥឡូវ​ត្រូវ​ការ​៥​នាក់​ទៀត​已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: