បើ​ខ្ញុំ​លក់​មិន​ដាច់​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​សុំ​ទាន​វិញ

បើ​ខ្ញុំ​លក់​មិន​ដាច់​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​សុំ​ទាន​វិញ

បើខ្ញុំលក់មិនដាច់ខ្ញុំនឹងក្លាយជាអ្នកសុំទានវិញ” នេះគឺជាសំណេរសរសេរលើសំបកកេះ របស់បុរសម្នាក់ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ នៅតាមចិញ្ចើមផ្លូវ ដែលពោរពេញដោយអ្នកធ្វើដំណើរ ខ្វាត់ខ្វែងទៅមក។ ដោយសារតែលក់មិនដាច់ មិនមានអ្នកទិញ ជាជម្រើសចុងក្រោយ ហើយក៏ជាសារប្រាប់ដល់មហាជនទាំងអស់ផងដែរថា វាសនារបស់លោកនឹងត្រូវលើកដៃសំពះ ធ្វើទឹកមុខកម្សត់ ហើយទ្រាំហាមាត់និយាយថាបង ពូ មីង សុំ១០០, ៥០០…មក!! ដូចអ្នកសុំទានដទៃទៀតតែងតែធ្វើដែរ។

បើ​ខ្ញុំ​លក់​មិន​ដាច់​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​សុំ​ទាន​វិញ

ក្រៅពីសំណេរខាងលើ គេឃើញមានផ្ទាំងសំណេរពីរទៀតនៅអមសងខាង ម្ខាងសរសេរថា “ស្នាដៃខ្ញុំ” និងម្ខាងទៀតសរសេរ “សូមបងប្អូនជួយ(ទិញ)របស់អនុស្សាវរីយ ដើម្បីជំនួសនៅការសុំទានរបស់ខ្ញុំ និងជួយលើកស្ទួយជីវភាពគ្រួសារ, អាចកុម្ម៉ង់ធ្វើឈ្មោះបាន“ទាំងនេះបញ្ជាក់ថា គាត់ធនធានមនុស្សដែលមានជំនាញច្បាស់លាស់មួយ ហើយក្នុងនោះក៏បញ្ជាក់យ៉ាងច្បាស់ណាស់ថា លោកនឹងក្លាយជាអ្នកសុំទានយ៉ាងប្រាកដ ប្រសិនបើមុខរបរ ជាអ្នកផលិតរបស់អនុស្សាវរីយជាមុខរបរសុចរិត ឬជាមុខរបរដែលមនុស្សទូទៅហៅថាថ្លៃថ្នូរនោះ នៅតែមិនអាចចិញ្ចឹមលោក និងគ្រួសារឲ្យរស់នៅក្នុងសង្គមមួយនេះ ប្រកបដោយភាពថ្លៃថ្នូរបាន ដោយសារភ្នែករាប់ពាន់គូមើលរំលងមិនជួយទិញលោក។
      បើយោងតាមអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកម្នាក់ឈ្មោះ ស៊ី មនុ បានថតរូបរបស់បុរសម្នាក់នេះបង្ហោះជាសាធារណៈ អមដោយសំណេរអាណិតអាសូរ បានបញ្ជាក់ថា បុរសកម្សត់រូបនេះ មានជំនាញដែលអាចបង្កើតនូវវត្ថុ អនុស្សាវរីយទាំងនេះដោយដៃផ្ទាល់ ទោះបីជាលោកពិការក៏ដោយ មិនបានពិការចិត្តនិងបេះដូងនោះទេ គាត់យកចំណេះដែលគាត់ចេះមករកស៊ីត្រឹមត្រូវ។ តែប្រសិនដល់ពេលណាមួយគាត់ទាល់ច្រកខ្លាំង នោះវាសនារបស់គាត់អាចដូចនឹងសំណេរដែលគាត់សរសេរមិនខាន។
ក្នុងទំព័រហ្វេសប៊ុកនោះបានបញ្ជាក់ទៀតថា បច្ចុប្បន្នបុរសម្នាក់នេះ កំពុងលក់របស់របរផលិតដោយដៃ នៅត្រង់ស្តុបសន្ធរម៉ុក ក្នុងរាជធានីភ្នំពេញ។ តើបងប្អូនដាច់ចិត្តឲ្យបុរសម្នាក់នេះ ធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន ដើរសុំលុយគេតាមតុបាយ តុកាហ្វេ ដូចអ្វីដែលគាត់សរសេរដែរទេ?
ប្រភព ៖ kqube
  • បើ​ខ្ញុំ​លក់​មិន​ដាច់​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​សុំ​ទាន​វិញ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: