ឥណ្ឌាចំណាយប្រាក់​៧,៨ពាន់លានដុល្លារ​ទិញយន្តហោះចម្បាំង​៣៦គ្រឿងពីបារាំង

រដ្ឋាភិបាលទីក្រុងញ៉ូវដេលីបានបើកភ្លើងខៀវឲ្យមានកិច្ចព្រមប្រៀងទិញយន្តហោះចម្បាំង៣៦គ្រឿងប្រភេទRafale ពីប្រទេសបារាំង។រដ្ឋមន្ត្រីក្រសួងការពារជាតិបារំាងលោក Jean Yves Le Drian បានតៅកាន់ប្រទេសឥណ្ឌាដើម្បីចុះកិច្ចព្រមព្រៀងដែលត្រូវធ្វើឡើងនៅថ្ងៃសុខទី២៣ខែកញ្ញានេះ។

ឥណ្ឌាចំណាយប្រាក់​៧,៨ពាន់លានដុល្លារ​ទិញយន្តហោះចម្បាំង​៣៦គ្រឿងពីបារាំង

ការសម្រេចខាងលើកើតឡើងក្រោយពេលដែលរដ្ឋាភិបាលទីក្រុងញ៉ូវដេលីបានជួបប្រជុំគ្នាដឹកនាំដោយនាយករដ្ឋមន្ត្រី ហើយបានសម្រេចបើកភ្លើងខៀវឲ្យកម្លាំងទាហានទិញអាវុធបន្ថែមទៀត។ យន្តហោះចម្បាំងRafale ត្រូវបានទាហានអាកាសឥណ្ឌាសម្រេចជ្រើសរើសតាំងពីឆ្នាំ២០១២មកម៉្លោះ។នៅពេលនោះទីក្រុងញ៉ូវដេលីចង់ទិញយន្តហោះប្រភេទនេះរហូតដល់ទៅ១២៦គ្រឿង  ក្នុងនោះមាន១០៨គ្រឿងផលិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ ប៉ុន្តែដោយសារតែមានគម្រោងស្មុគស្មាញខ្លាំងពេក ទើបគម្រោងខាងលើត្រូវបាននាយករដ្ឋមន្ត្រីណារ៉ាត្រាមូឌី សម្រេចលុបចោល ហើយទិញពីបារាំង៣៦គ្រឿងផលិតនៅក្នុងប្រទេសបារាំងតែម្តង។

ឥណ្ឌាចំណាយប្រាក់​៧,៨ពាន់លានដុល្លារ​ទិញយន្តហោះចម្បាំង​៣៦គ្រឿងពីបារាំង

កិច្ចព្រមព្រៀងត្រូវចុះហត្ថលេខាងនៅថ្ងៃតី២៣ខែកញ្ញា នៅទីក្រុងញ៉ូវដេលី ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងចូលរួម។ ការទិញយន្តហោះនោះមានតម្លៃរហូតដល់៧,៨ពាន់លានអឺរ៉ូ។ការសម្រេចប្តូរចិត្តរបស់ឥណ្ឌា ក៏ដោយសារតែកងទ័ពអាកាសឥណ្ឌា បានរន្ធាន់សុំឲ្យរដ្ឋាភិបាលបញ្ជារទិញយន្តហោះចម្បាំងទំនើបឲ្យបានឆាប់ ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ព្រំដែនដែលឥណ្ឌាមានជម្លោះជាមួយប៉ាគីស្ថាន និងជាមួយចិន។ ជាមួយនឹងការចុះហត្ថលេខាជាស្ថាពរនាពេលនេះ ក្រុមហ៊ុនDassault បារាំងនឹងអាចប្រគល់យន្តហោះRafale ដំណាក់កាលដំបូលក្នុងរវាង៣ឆ្នាំទៀត។

យន្តហោះដំបូងបង្អស់នឹងត្រូវផ្តល់ឲ្យក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីបង្កើនសម្ថភាពរបស់ឥណ្ឌា ទប់ស្កាត់និងការគំរាមកំហែងពីប្រទេសជិតខាងចិន និងប៉ាគិស្ថានដែលកំពុងតែមានវិវាទជាមួយឥណ្ឌានៅតាមព្រំដែន៕

ប្រភព ៖ nokorwatnews

  • ឥណ្ឌាចំណាយប្រាក់​៧,៨ពាន់លានដុល្លារ​ទិញយន្តហោះចម្បាំង​៣៦គ្រឿងពីបារាំង已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:កំសាន្ត
Tags: