ករណី​ផ្ទុះ​គ្រាប់បែក​នៅ​បឹង​កេងកង​៣៖ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ និពន្ធដោយ : រឿន ភារុន       September-23-2016, 10:41 am         1014

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ករណី​ផ្ទុះ​គ្រាប់បែក​នៅ​បឹង​កេងកង​៣៖ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​គ្រាប់បែក នៅក្នុង​សង្កាត់​បឹង​កេង​កេង​៣ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​០៦ កញ្ញា​កន្លងមក​។ ជនសង្ស័យ​ចំនួន​៨​នាក់​នេះ ក្នុងនោះ​មាន​ស្រី​៣​នាក់ និង​ប្រុស​៥​នាក់​។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ព្រឹក​នេះ ស្នងការ​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ ដោយ​បញ្ជាក់ថា ករណី​ផ្ទុះ​គ្រាប់បែក ដែល​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៨​នេះ ដោយ​សមត្ថ​គឺជា​រឿង​គំនុំ​បុគ្គល​។ បើតាម​លោក ជួន សុវណ្ណ សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ក្រោម​បទ​«​ឃាតកម្ម​គិតទុក​ជាមុន​»​។​

​គួរ​បញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់​៣​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​រថយន្ត​ជាច្រើន​រង​ការខូចខាត​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​១​នៅ​ផ្លូវ​១៦៣ ក្នុង​សង្កាត់​បឹង​កេង​កេង​៣ ខណ្ឌចំការមន កាលពី​យប់​ថ្ងែ​ទី​០៦ កញ្ញា ។​