FBI ស៊ើបអង្កេត Brad Pitt រឿង​ប្រើ​ហិង្សា​លើ​កូន ដែល​នាំ​ឲ្យ​ភរិយា​សុំ​លែងលះ​ និពន្ធដោយ : ថ្មីៗ       September-23-2016, 10:33 am         1006

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132FBI ស៊ើបអង្កេត Brad Pitt រឿង​ប្រើ​ហិង្សា​លើ​កូន ដែល​នាំ​ឲ្យ​ភរិយា​សុំ​លែងលះ​Angelina និង Pitt នាពិធីមួយនៅហូលីវូត កាលពី​ឆ្នាំ​២០១៥។ រូបថត FilmMagicBrad Pitt កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ភ្នាក់ងារ FBI បន្ទាប់ពី​នាយកដ្ឋាន​ការពារ​កុមារ និង​គ្រួសារ​របស់​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស ទទួលបាន​ព័ត៌មាន​ថា តារា​ហូលីវូត​រូបនេះ បាន​ប្រើ​អំពើហិង្សា​លើ​កូន ដែល​នាំ​ឲ្យ Angelina ប្តឹង​សុំ​លែងលះ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន TMZ​។​

​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា Pitt និង Angelina រួមទាំង​កូនៗ​៦​នាក់ បានធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​មួយ​ពី​ប្រទេស​បារាំង ទៅ​ឆ្ពោះទៅ​អាកាសយានដ្ឋាន Minnesota សហរដ្ឋអាមេរិក​។ ជន​អានា​មិ​ក​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​នាយកដ្ឋាន​ការពារ​កុមារ និង​គ្រួសារ​របស់​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស​ថា Pitt មាន​ស្ថានភាព​ដូចជា​កំរោល​ចោល​នៅមុន​យន្តហោះ​ចុះចត​នៅ Minnesota Airport​។​

​សារព័ត៌មាន TMZ ដែល​ទទួលបាន​ព័ត៌មាន​មុនគេ បាន​បញ្ជាក់ថា Pitt ត្រូវបាន​គេ​មើលឃើញថា បានប្រើស​ម្តី​ធ្ងន់ៗ និង​ធ្វើបាប​រាងកាយ​លើ​កូន​ម្នាក់ នៅ​ចំពោះមុខ​កូន​ផ្សេងៗ​ទៀត​។ បើតាម Daily Mail កូន​ដែល​រងគ្រោះ គឺ Maddox ដែលជា​កូនច្បង និង​ជា​កូនចិញ្ចឹម​ដែលមាន​ដើមកំណើត​ពី​កម្ពុជា​។​

​ប្រភព​បាន​ប្រាប់ TMZ ថា ការបង្ហាញ​ពី​ទង្វើ​មិន​ស្រឡាញ់​បែបនេះហើយ ទើប​នាំ​ឲ្យ Angelina បាន​ប្តឹង​សុំ​រំលាយ​អាពាហ៍ពិពាហ៍​នា​ថ្ងៃ​បន្ទាប់​។ ភ្នាក់ងារ​ប៉ូលិស​ឡូ​ស​អេ​ន​ជឺ​ឡែ​ស បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅ FBI ដើម្បី​បន្ត​ការស៊ើបអង្កេត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ប្រភព​ផ្សេងទៀត បាន​អះអាងថា Brad Pitt មិនបាន​ប្រើ​ហិង្សា​ណាមួយ​ឡើយ​លើ​កូន ជាពិសេស Maddox ។​

​កាលពីដើម​សប្តាហ៍​កន្លងមក លោក Robert Offer មេធាវី​របស់​តារាភាពយន្ត​ហូលីវូត Angelina Jolie បាន​អះអាងថា កូនក្តី​របស់ខ្លួន​បាន​ប្តឹង​សុំ «​រំលាយ​អាពាហ៍ពិពាហ៍​» ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​

​គូស្នេហ៍​ដ៏​ល្បីល្បាញ​ទាំងពី បានរស់នៅ​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០០៤ មុននឹង​ចូលដល់​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ខែសីហា ឆ្នាំ​២០១៤​។ អ្នក​ទាំងពីរ​មានកូន​៦​នាក់​ទាំង​កូនបង្កើត និង​កូនចិញ្ចឹម ដោយ Maddox (​ដើមកំណើត​កម្ពុជា​) ជា​កូនច្បង រីឯ​ប្អូនៗ​រួមមាន Pax, Zahara, Shiloh និង​ប្អូន​ភ្លោះ Knox និង Vivienne៕