ទំនើប​​បំផុត​! ចង់​​ទិញ​​ទំនិញ​​តាម​​អន​ឡាញ បង្កើត​​តែ​​រូប​ភាព​​កាត​​ដោយ​​ខ្លួន​ឯ​ង​តែ​៥​នាទី​ប៉ុណ្ណោះ

ការទិញទំនិញតាមអនឡាញកាន់តែពេញនិយមខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ខណៈ​សុវត្ថិភាព​នៃ​ការ​ទូទាត់​ប្រាក់​នៅ​តែ​ជា​បញ្ហា​ចោទ។ បញ្ចប់​កង្វល់​ទាំង​អស់​របស់​អ្នក​រាល់​ពេលទិញ​ទំនិញ​អនឡាញ ដោយ​ងាក​មក​ប្រើ​កាត​និម្មិត ម៉ាស្ទ័រកាត របស់​ធនាគារ​ABA។

 

ពិតជាទំនើបមិនធ្លាប់មានពីមុនមក ធនាគារ ABA បានផ្តល់ជូននូវកាតនិម្មិត ម៉ាស្ទ័រកាត (Virtual MasterCard) ដោយ​​​គ្រាន់​តែ​ចំណាយ​ពេល​ប្រមាណ​៥នាទីប៉ុណ្ណោះដើម្បីបង្កើតរូបភាព MasterCard នៅ​លើ​អេ​ក្រង់​កុំព្យូទ័រ​ពេល​ដែល​​បើក​ប្រើសេវាធនាគារតាមអ៊ីនធឺណែត iBanking របស់ ABA ។ កាតនេះអាចធ្វើការទូទាត់ និង​បញ្ជា​ទិញ​ទំនិញ​តាម​អន​ឡាញបានភ្លាមៗ ថែមទាំងធានាសុវត្ថិភាព១០០%។

 

ទំនើប​​បំផុត​! ចង់​​ទិញ​​ទំនិញ​​តាម​​អន​ឡាញ បង្កើត​​តែ​​រូប​ភាព​​កាត​​ដោយ​​ខ្លួន​ឯ​ង​តែ​៥​នាទី​ប៉ុណ្ណោះ
កាតនិម្មិត ម៉ាស្ទ័រកាត មានតម្លៃ និងអាចប្រើប្រាស់បានដូចកាតទូទាត់ពិតប្រាកដ គ្រាន់តែគ្មានរូបរាងមិនអាចកាន់ ឬប៉ះបានតែប៉ុណ្ណោះ។ កាតនិម្មិតនេះបង្កើតឡើងជាពិសេសឆ្លើយតបនឹងតម្រូវការរបស់អតិថិជនសម័យឌីជីថល ដូចជា៖
– ការពារទឹកប្រាក់ក្នុងគណនីរបស់អតិថិជនពីការលួចបន្លំរបស់ចោរអនឡាញ (Identify thief)
– មិនចាំបាច់ត្រូវធ្វើដំណើរទៅធនាគារដើម្បីបំពេញពាក្យស្នើសុំប្រើប្រាស់ MasterCard
– បង្កើតបានដោយខ្លួនឯងផ្ទាល់ រហ័ស និង ងាយស្រួលតាមរយៈសេវាធនាគារតាមអ៊ីនធើណេត ABA iBanking
– ធ្វើការទូទាត់តាមផ្សារអនឡាញដែលមានស្លាកសញ្ញា MasterCard ដូចជា Amazon, Ebay, AliExpress ជាដើម
– មិនពិបាកទុកដាក់កាតតាមខ្លួននាំឲ្យចង្អៀតកាបូប
ទឹកប្រាក់ដែលសល់មិនបានប្រើប្រាស់នឹងបញ្ចូលត្រឡប់ទៅក្នុងគណនីគោលរបស់អ្នកវិញ ខណៈសុវត្ថិភាពត្រូវបានធានា ១០០% ព្រោះ​អ្នក​ប្រើប្រាស់​បង្កើត​កាត​ប្រភេទ​នេះ​ម្តង​សម្រាប់​ប្រើ​ទិញ​ទំនិញ​អនឡាញ​ម្តង​ប៉ុណ្ណោះ ដោយ​គេ​អាច​កំណត់​អាយុកាល​របស់​កាត និង​ចំនួន​ទឹកប្រាក់​ជាក់លាក់​តាម​តម្រូវការ​នៃ​ការ​ប្រើប្រាស់ ។

 

គុណសម្បត្តិ កាតនិម្មិត ម៉ាស្ទ័រកាត (Virtual MasterCard)
– មិនគិតកម្រៃពេលចេញកាតនិងកម្រៃប្រចាំឆ្នាំ (សម្រាប់ការបង្កើតកាតនេះ១ដងក្នុង១ខែ)
– អាចចេញកាតបានភ្លាមៗ និង ប្រើទិញទំនិញបានភ្លាមៗ
– មានការជូនដំណឹងរាល់ប្រតិបត្តិការនីមួយៗ
– មិនចាំបាច់បញ្ចេញឈ្មោះអ្នកប្រើប្រាស់ និង ព័ត៌មានលម្អិតពីគណនីគោល
បច្ចុប្បន្នដើម្បីប្រើប្រាស់សេវានេះបាន តម្រូវឲ្យអ្នកមានគណនីនៅធនាគារ ABA និង ប្រើប្រាស់សេវា ABA iBanking ។
សម្រាប់ព័ត៌មានទាក់ទងនឹងរបៀបប្រើប្រាស់កាតនិម្មិតម៉ាស្ទ័រកាត សូមចូលទៅកាន់វិបសាយ MasterCard និម្មិត និង ស្វែងយល់ពីរបៀបបង្កើតកាតនិម្មិត សូមចុចទីនេះ ៕

 

ចុចអាន ៖ តិច​អត់​ដឹង! ​ប្រើ ​E-Cash ​ស្រួល​​អញ្ចឹង​​ហើយ​មាន​ប្រយោជន៍​ច្រើន​ទៀត

ចុច​តែ​ម្តង​អាច​ប្រើ​ប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​បាន​គ្រប់​ពេល​វេលា ​គ្រប់​ទី​កន្លែង

​​