Yahoo​ ​៥០០​ ​លាន​គណនី​ត្រូវ​គេ​ ​Hack

Yahoo​ ​ទើប​ចេញ​មក​ទទួល​ស្គាល់​ថា​ម៉ាស៊ីន​មេ​របស់​ខ្លួន​ត្រូវ​គេ​ ​Hack​ ​ហើយ​គណនី​ប្រមាណ​ ​៥០០​ ​លាន​ត្រូវ​ ​Hacker​ ​គ្រប់គ្រង​បាន។

 

Yahoo​ ​៥០០​ ​លាន​គណនី​ត្រូវ​គេ​ ​Hack

 

ព័ត៌មាន​ទាក់ទង​ការ​ ​Hack​ ​នេះ​ត្រូវ​គេ​ដឹង​ថា​កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ​ ​២០១៤​ ​តែ​ទើប​តែ​ជាង​ ​២​ ​ខែ​ចុង​ក្រោយ​នេះ​ទើប​ ​Hacker​ ​ចាប់​ផ្ដើម​បញ្ចេញ​ទិន្នន័យ​ទាំង​នោះ​ពេញ​ទីផ្សារ​ងងឹត។

 

ទន្ទឹម​នឹង​នេះ​ ​អ្នក​ជំនាញ​របស់​ ​Yahoo​ ​មិន​ទាន់​មាន​វិធាន​ការ​ប្រមូល​ ​ឬ​ទប់ស្កាត់​ការ​ចែក​ចាយ​ទិន្នន័យ​ទាំង​នោះ​នៅ​ឡើយ​ទេ​ ​ខណៈ​ដែល​បាន​ត្រឹម​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ដែល​មិន​ទាន់​រង​ការ​ប៉ះពាល់​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​ឲ្យ​ញឹកញាប់​ប៉ុណ្ណោះ។

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ក្រោយ​ពី​ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ​Yahoo​ ​បាន​លក់​ក្រុមហ៊ុន​ទៅ​ឲ្យ​ ​Verizon​ ​ក្នុង​តម្លៃ​ ​៤,៨ពាន់លានដុល្លារ៕

 

អាន​បន្ត​ ​៖​ ដឹង​ហាង​លក់ iPhone 7/7 Plus មួយ​គ្រឿង​ចំណេញ​ប៉ុន្មាន​អត់?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​dailymail