សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ CNRP ប្រារ​ព្ឋ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី​២៣ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៦ ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

យ៉ាងណា​ក៍ដោយ​បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​នៅ​ទីស្នាក់ការ​គណបក្ស ។

បើ​តាម​លិខិតស្នើ​សុំ​របស់ CNRP ពិធី​អបអរសាទរ​រំ​ឮ​ក​ខួប​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤​កញ្ញា ក្រោម​អធិបតីភាព​លោក សម រ​ង្ស៊ី (​តាម​រយៈ​វី​ដេ​អូ​ខន​ហ្វើ​រិ​ន​)​និង​លោក កឹ​ម សុខា ដោយ​មាន​សកម្មជន​និង​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​ចូលរួម ៕