ម៉ៅ ស៊ីណាត ​លេច​មុខ​រឿង​ដំបូង​ ប្រាសចាកពី​ចំណូល​ចិត្ត

ម៉ៅ ស៊ីណាត លេច​មុខ​​លើក​ដំបូង​ក្នុង​រឿង​ថ្មី​​របស់​ផលិតកម្ម​ រ៉ុក​ “ជំនួញ​អាគម” សម្ដែង​ជា​តួ​កម្សត់​​ស្រក់​ទឹក​ភ្នែក ដែល​សកម្មភាព​ទាំង​នេះ​នាង​ប្រាប់​ថា​ ប្រាសចាក​​ពី​ចំណង់​ចំណូល​ចិត្ត​នាង។​

 

ដើមឡើយ​តារា​ចម្រៀង​រូប​នេះ ​ប្រាប់​ថា​ ចូលចិត្ត​តួ​បែប​ កាច​ឆ្នាស់ សើច​សប្បាយ រី​ឯ​តួ​កម្សត់​ មិន​សូវ​ចេះ​សម្ដែង​ទេ។ ប៉ុន្តែ​​​តារា​ស្រី រូប​នេះ​អះអាង​ថា​ សប្បាយ​ចិត្ត​ដែល​មាន​ឱកាស​ ចាប់​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ ព្រោះ​កន្លង​មក​ធ្លាប់​តែ​ច្រៀង​ និង​សម្ដែង​កាយវិការ​ខារ៉ាអូខេ​តិចតួច។

 

ម៉ៅ ស៊ីណាត ​លេច​មុខ​រឿង​ដំបូង​ ប្រាសចាកពី​ចំណូល​ចិត្ត

 

មក​ស្ដាប់​ការ​រៀប​រាប់​បន្ថែម​ពី ម៉ៅ ស៊ីណាត ​កាល​សម្ពោធ​រឿង​ “ជំនួញ​អាគម”​ នៅ​រោង​ភាព​យន្ត​លេជេន ស្ទឹង​មាន​ជ័យ​ ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​