សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?

6 Videos


តារាចម្រៀងស្រី សុខ ស្រីនាង មុននេះបន្តិចបានសរសេរសារយ៉ាងខ្លីបែបលេង សើចបន្លំមែននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកធ្វើឱ្យមានការសរសើរយ៉ាងច្រើនពីប្រិយមិត្តអ្នកលេងហ្វេសប៊ុករបស់នាង ។ សុខ ស្រីនាង បានបង្ហោះរូបថតចំនួន ២ ប៉ុស្តិ៍នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយស្ថិតក្នុងសម្លៀកបំពាក់បែបយុវតីសម័យថ្មីដ៏ស្រស់ស្អាតនឹងថែមទាំងសរសេរសារអមដោយពាក្យថា «កុមារី ២៥ ឆ្នាំ អូ….ច្រឡំនិយាយលេងទេចា៎» ។

សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?

តាមរយៈរូបភាព និង សារយ៉ាងខ្លីនេះគេមិនដឹងថា តើនាងសរសេរចង់សំដៅទៅលើ អាយុរបស់នាង រឺ ក៏សំដៅទៅលើសម្លៀកបំពាក់បែបយុវតីនោះទេ? តែទោះជាយ៉ាងណាក៏ ដោយប្រិយមិត្តអ្នកលេងហ្វេសប៊ុករបស់នាងស្ទើរតែទាំងអស់បានកោតសរសើរថា ស្អាត ខ្លាំងណាស់ ស្អាតឡើង Cute អ្នកខ្លះទៀតថា ដូចអាយុ ១៣ ឆ្នាំ និង អ្នកខ្លះថា ដូចអាយុ ១៦ ឆ្នាំ ឯអ្នកខ្លះទៀតថា កុមារី ២៥ ឆ្នាំ ស្អាតណាស់ ហើយក៏មានអ្នកខ្លះសួរថា អាយុពិត ប៉ុន្មានឆ្នាំផងដែរ? ។ មានអ្នកគាំទ្រម្នាក់បាន Comments ថា អ្នកបង ស្រីនាង ជា idol របស់ ខ្ញុំជានិច្ច ទោះខ្ញុំមិនដែលបានជួប និង បានថតរូបជាមួយគាត់ក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រគាត់ ជានិច្ច ។

សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?

អ្នកចម្រៀង សុខ ស្រីនាង ត្រូវបាន Fan របស់នាងមួយចំនួនកោតសរសើរថា នៅ មានសម្រស់ពីធម្មជាតិ និង ពិតជាស្រស់ស្អាតខ្លាំងណាស់ ។ នាងជាអ្នកចម្រៀងស្រីមួយ រូបដែលមានទឹកមុខ និង អត្តចរិតសុភាពរម្យទម និង មិនបង្ហាញភាពសិចស៊ីខ្លាំងនោះទេ ។ ថ្មីៗនេះនាងបានចេញបទចម្រៀង Solo Album ដែលមានចំណង ជើងថា «នៅ Single ឯកា មានសង្សាខូចចិត្ត» ចំនួន ១០ បទដែលជា Original Songs ផងដែរ ៕ យ៉ានុ

សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?សុខ ស្រីនាង អាយុ ២៥ ឆ្នាំ?