ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !

6 Videos


ទោះបីជាមិនទាន់មានគម្រោងរៀបការជាក់លាក់ តែជីវីតស្នេហារបស់អតីតតារាសម្តែងបេនី យ៉ាំង នៅតែផ្អែមល្ហែមគួរអោយច្រណែន ។ ពួកគេតែងតែចំណាយពេលវេលាដើរកំសាន្តជាមួយគ្នា ។ ថ្មីៗនេះ បេនី យ៉ាំង ទើបនិង បានទទួលបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ធំ ជាមួយស្នាមថើប ពីសំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួបនៃក្តីស្រលាញ់របស់នាង ។

ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !

ក្រោយពីប្រកាសមានគូស្នេហ៍តារាសម្តែងសាច់សខ្ចីរូបរាងតូចស្រឡូន បេនី យ៉ាំង បានចាកចេញពីសិល្បៈ ។ការដើរចេញរបស់ស្រីស្អាតរូបនេះ បានធ្វើអោយមហាជនជាពិសេសបុរសៗខកខានបានឃើញរូបសម្រស់របស់នាងតាមរយៈការសម្តែងនានា ។ អ្វីដែលកត់សំគាល់នោះ កន្លងមកបេនី យ៉ាំង បានប្រាប់ថា នាងមានបំណងចូលរោងការជាមួយគូស្នេហ៍នៅខែមិថុនាឆ្នាំ ២០១៦ នេះ តែក្រោយមក ស្រីស្អាតរូបនេះបានពន្យារពេល ដោយអះអាងថា មានបញ្ហាបន្តិចបន្តួច ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា បេនី យ៉ាំង មានគម្រោងរៀបការថា ពេលណាឡើយ ។

ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !

ទោះបីជាមិនទាន់រៀបការក៏ពិតមែន តែចំណងស្នេហ៍របស់ បេនី យ៉ាំង និង គូស្នេហ៍នៅតែផ្អែមល្ហែម ល្អូកល្អើនមិនចាញ់ប្តីប្រពន្ធឡើយ ។ ជារឿយៗពួកគេតែងតែចំណាយពេលដើរកំសាន្តនិងទទួលទានអាហារជាមួយគ្នាយ៉ាងរ៉ូមែនទិច ។

ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !

កាលពីប៉ុន្មានថ្ងៃមុនពួកគេទើបនិងធ្វើខួបនៃក្តីស្រឡាញ់ ដោយគូស្នេហ៍របស់នាងបានជូនផ្កាមួយបាច់យ៉ាងស្រស់ស្អាតដល់នាងរួមជាមួយស្នាមថើបយ៉ាងផ្អែម ៕

ចេនី

ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !ស្រីស្អាត បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមនៅថ្ងៃខួបនៃក្តីស្រឡាញ់ !