អាហារ​ល្អ និង​មិន​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ ​ណែ​នាំ​​​ដោយ​​​វេជ្ជបណ្ឌិត​ឯកទេស

លោក​វេជ្ជ​បណ្ឌិត ថេង សទ្ធា ឯក​ទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ​បាន​ប្រាប់​ពី​​ ចំណី​អាហារ​ពីរ​ក្រុម​ដែល​​​​​អាហារ​១​ក្រុម​គួរ​បរិភោគ និង​១​ក្រុម​ទៀត​គួរ​ចៀស​វាង​ ដើម្បី​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​​​​បាន​ល្អ មិន​មាន​​ជំងឺ​។ ​​

 

អាហារ​ល្អ និង​មិន​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ ​ណែ​នាំ​​​ដោយ​​​វេជ្ជបណ្ឌិត​ឯកទេស

 

​*** ចំណី​អាហារ​​ដែល​​ជួយ​​ការពារ​​​ប្រព័ន្ធ​រំលាយ​អាហារ​​​ លោក​វេជ្ជ​បណ្ឌិត ដែល​ជា​អ្នក​ណែនាំ​ផ្នែក​ទ្រឹស្ដី​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​​​ខាង​លើ​បាន​​ប្រាប់​​ថា គឺ​មាន​ដូច​​ជា​ទឹក បន្លែ​និង​ផ្លែ​ឈើ ។ បន្ថែម​ពី​នោះ ការ​ហាត់​ប្រាណ​ក៏​ជា​ផ្នែក​មួយ​ជួយ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​​ឲ្យ​ដំណើរ​ការ​ល្អ​ផង​ដែរ។ ​​

 

***​ចំណី​អាហារ​​ គួរ​ចៀស​វាង​ មិន​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​​ លោក​វេជ្ជ​បណ្ឌិត​ជំនាញ​វះ​កាត់​សញ្ញាប័ត្រ​មក​ពី​បារាំង​ខាង​​លើ​​បាន​​លើក​​ឡើង​ដូច​ជា​៖ ចំណី​អាហារ​​ជាតិ​ប្រៃ និង​ចំណី​អាហារ​​ដែល​​មាន​ផ្សែង​ ដូច​ជា​សាច់​អាំង​ ដែល​​គួរ​កាត់​បន្ថយ​​​។ ក្រៅ​ពី​នោះ​មាន​ដូច​ជា​​ភេសជ្ជៈ​​ជាតិ​អាល់កុល(​សុរា) និង​​បារី ដែល​​លោក​វេជ្ជបណ្ឌិត​ណែ​នាំ​​​ឲ្យ​កាត់​បន្ថយ​តាម​ដែល​អាច​ធ្វើ​បាន។

 

លោក​វេជ្ជបណ្ឌិត ថេង សទ្ធា​​បាន​លើក​ឡើង​ថា ​អ្នក​​​​ទើប​​ទទួល​​ការ​វះ​កាត់​ប្រព័ន្ធ​រំលាយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ចាប់​ដំណើរ​ការ​ឡើង​វិញ គឺ​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ ជា​ពិសេស​សាច់​ ​ដើម្បី​ទប់​ទល់​កង្វះ​ចំណី​អាហារ​​ក្រោយ​​​ការ​វះ​កាត់ និង​ជា​សះ​ស្បើយ​លើ​មុខ​របួស​បាន​លឿន​។ ​​​​​​​​​​

 

 

អត្ថបទ៖ មាន រតនា