ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

ប្រទេស​កម្ពុជា របរ​តម្បាញ​សូត្រ គឺ​ជា​ប្រពៃណី​តាំង​ពី​សម័យ​ហ្វូណន​មក​ម៉្លេះ។ ស្ទើរ​គ្រប់​ខេត្ត​ប្រជាជន​​តែងតែ​ប្រកប​​​​របរ​បូរាណ​មួយ​នេះ ប៉ុន្តែ​​ខេត្ត​​ដែល​នៅ​រក្សា​មុខរបរ​ប្រពៃណី​ពី​ដូនតា​នេះ​​បាន​មាន​ដូច​ជា ខេត្ត តាកែវ កណ្ដាល កំពង់​ចាម សៀមរាប ស្ទឹងត្រែង ជាដើម។

 

ខេត្ត​តាកែវ គឺ​ជា​​ខេត្ត​ដែល​មាន​ប្រជាជន​​ប្រកប​របរ​ធ្វើ​សូត្រ​ច្រើន និង​​ជំនាញ​​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ដើម​ទី​មក​រហូត​មក​ដល់​បច្ចុប្បន្ន។

 
ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

​អ្នកស្រី ងន វ៉ាន់ថា ម្ចាស់​សិល្បកម្ម “សូត្រ​ពណ៌ Color Silk” ខេត្ត​តាកែវ គឺ​ខេត្ត ដែល​មាន​តម្បាញ​​ធ្វើ​សូត្រ​ច្រើន​ជាង​គេ ដោយ​មុន​ឆ្នាំ ២០០៦ មាន​ជាង​តម្បាញ​សូត្រ​រហូត​ដល់​ទៅ​ជាង​២ម៉ឺន​គ្រួសារ ប៉ុន្តែ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ចាប់​ផ្ដើម​​​ប្រែប្រួល​ខ្លាំង​សិល្បកម្ម​សូត្រ​ចាប់​​ផ្ដើម​ធ្លាក់​ចុះ​វិញ។

 

​អ្នកស្រី ងន វ៉ាន់ថា បាន​បន្ត​ឲ្យ​​ដឹង​ទៀត​ថា តម្លៃ​វត្ថុ​​ធាតុ​ដើម​ចាប់​​ផ្ដើម​ឡើង​ថ្លៃ ហើយ​តម្លៃ​ដែល​លក់​ចេញ​នៅ​ដដែល ប្រជាជន​ដែល​​ធ្លាប់​​តែ​ប្រកប​​របរ​ធ្វើ​​សូត្រ ចាប់​​ផ្ដើម​បោះ​បង់​ចោល រត់​មក​ធ្វើ​ជា​កម្មករ​រោងចក្រ និង មួយ​ជំនូន​ទៀត​ចំណាក​ស្រុក។

 

តាម​ការ​​ប៉ាន់ប្រមាណ​​នៅ​ក្នុង​ខេត្ត​តាកែវ​ទាំង​មូល​មាន​អ្នក​​ធ្វើ​​​តម្បាញ​សូត្រ ប្រហែល​៤ ០០០-៥ ០០០ គ្រួសារ ក្នុង​នោះ​អ្នក​ដែល​ជាស​សមាជិក​ក្នុង​​សមាគម​សិល្បកម្ម “សូត្រ​ពណ៌ Color Silk”​មាន​៤៥០នាក់។

 
ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

​អ្នកស្រី ងន វ៉ាន់ថា ម្ចាស់​សិល្បកម្ម “សូត្រ​ពណ៌ Color Silk” ខេត្ត​តាកែវ

 

អ្នក​ដែល​ផលិត​សូត្រ​បច្ចុប្បន្ន​​ជា​មនុស្ស​ចាស់​​វ័យ​ចាប់​ពី​៤៥ឆ្នាំ​ឡើង ហើយ​ជា​មធ្យម​សូត្រ​មនុស្ស​ម្នាក់​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ​២៥០ ដុល្លារ​ ទៅ៣០០ ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​អ្នក​ចូល​​ជា​សមាជិក​ក្នុង​សមាគម ប៉ុន្តែ​អ្នក​នៅ​ក្រៅ​សមាជិក​ក្នុង​សមាគម អាច​រក​បាន​ត្រឹម​តែ​ជាង ​១០០ ដុល្លារ​ប៉ុណ្ណោះ។ មូលហេតុ​សូត្រ​ដែល​ធ្វើ​​ក្នុង​​សមាជិក​ក្នុង​សមាគម​រក​បាន​​ចំណូល​ច្រើន ក៏​ព្រោះ​ជា​សូត្រ​មិន​ស្តង់ដារ លក់​បាន​តម្លៃ​ជាង។

 

សូត្រ​ខ្មែរ អាច​យក​ពី​ធ្វើ​ជា ហូល ផាមួង សារុង កន្សែង ក្រ​ម៉ា កាបូប កម្រាល​តុ ក្រវាត់ក ស្រោម​ខ្នើយ និង សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​មុខ​ថែម​ទៀត។ សំលៀកបំពាក់​ដែល​ធ្វើ​ពី​សូត្រ មិន​ត្រូវ​បាន​គេ​យក​​ប្រើប្រាស់​​គ្រប់​រដូវ​កាល​ឡើយ ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ស្លៀក​ក្នុង​កម្មវិធី​ធំៗ ដូច​ជា​អាពាហ៍ពិពាហ៍ បុណ្យ​ចូល​ឆ្នាំ ភ្ជុំបិណ្ឌ ជា​ដើម។

 
ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

 

សូត្រ​ខ្មែរ​មាន​ចំណុច​ពិសេស ៣ សំខាន់ៗ គឺ

 

ទី ១ ខ្មែរ​មាន​សូត្រ​មាស​ផលិត​ពី​សរសៃ​សូត្រ​ធម្មជាតិ​ធ្វើ​ឡើង​ពី​ដង្កូវ​នាង។
ទី ២ រចនាប័ទ្ម​នៅ​លើ​សូត្រ​តាម​ប្រវត្តិ​ព្រេង​និទាន​បង្ហាញ​ពី​វប្បធម៌​ទន់ភ្លន់​ ដែល​ពិបាក​ក្នុង​ការ​ចម្លង​តាម។
ទី ៣ គឺ​ការ​ប្រើប្រាស់​ល័ក្ដ​ដែល​មិន​ប៉ះពាល់​សុខភាព។

 

សមាគម​សិល្បកម្ម “សូត្រ​ពណ៌” បាន​លើក​ឡើង​ថា ទីផ្សារ​សូត្រ​​ខ្មែរ​ក្រៅ​ពី​ការ​ផ្គត់ផ្គង់​ប្រទេស​ សូត្រ​ខ្មែរ ត្រូវ​បាន​ចេញ​​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ មាន​ដូច​​ជា​​សហគមន៍​អឺរ៉ុប និង ប្រទេស​ជប៉ុន​ជា​ដើម។

 

តាម​ការ​វាយ​តម្លៃ ​សូត្រ​​ខ្មែរ វា​មិន​បាត់​បង់​​នោះ​ទេ ប៉ុន្តែ​វា​អាច​កាន់​តែ​មាន​ការ​ធ្លាក់​ចុះ ​ប្រសិន​បើ​​​ទីផ្សារ​ក្នុង​ស្រុក​មិន​គាំទ្រ​នោះ៕

 
ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

 

ព្រៃ​កប្បាស ទី​ផលិត​សូត្រ​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា

សូមចុចអាន៖ វត្ត​​នៅ​លើ​ភ្នំ​ជីសូរ្យ ត្រណម​​ទូង​ស្គរ​​ធំ ខ្លាច​មាន​មនុស្ស​ស្លាប់
សូមចុចអាន៖ អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់
សូមចុចអាន៖ ស្រ្តី​វ័យ​ចំណាស់ ជា​អ្នក​រក​ឃើញ​ត្បូង​នៅ​តាកែវ
 

អត្ថបទ៖ ខុត សីហា​