ចាស់​ពី​ដើម​ចង់​ធ្វើ​មេទ័ព ត្រូវ​​ទៅ​ហាត់​ក្បាច់​គុណ​នៅ​ភ្នំ​ចំបាប់

ភ្នំ​ចំបាប់​ស្ថិត​ក្នុង ភូមិ រំចេក ឃុំ ត្នោត ស្រុក បាទី ខេត្ត តាកែវ ភ្នំ​មួយ​នេះ​ មាន​ប្រវត្តិ​​តំណាល២ផ្សេង​គ្នា។

 

ចាស់​ពី​ដើម​ចង់​ធ្វើ​មេទ័ព ត្រូវ​​ទៅ​ហាត់​ក្បាច់​គុណ​នៅ​ភ្នំ​ចំបាប់

 

ទី១ ភ្នំ​ចំបាប់​ជា​​ទី​ដែល​ចាស់ៗ​នា​សម័យ​បុរាណ ទៅ​​ហាត់​បោក​ចំបាប់ និង ហាត់​ក្បាច់​គុណ​ជា​ច្រើន​ទៀត។ នៅ​ទី​នោះ​មាន​គ្រូ​ក្បាច់​គុណ​ជា​ច្រើន អ្នក​ដែល​ចេះ​ច្បាច់​គុណ​ខ្លាំង ត្រូវ​ទៅ​ប្រលង​នៅ​ភ្នំ​តាម៉ៅ ហើយ​ពេល​ដែល​ប្រលង​ជាប់ ត្រូវ​ស្ដេច លើក​ធ្វើ​ជា​មេទ័ព​តែ​ម្ដង។

 

ចាស់​ពី​ដើម​ចង់​ធ្វើ​មេទ័ព ត្រូវ​​ទៅ​ហាត់​ក្បាច់​គុណ​នៅ​ភ្នំ​ចំបាប់

 

 

ទី២ ​មាន​ដំណាល​ខ្លះ​ថា ភ្នំ​នេះ​មាន​ប្រវត្តិ​ស្រដៀង​គ្នា​ទៅ​នឹង​ភ្នំ​ប្រុស​ភ្នំ​ស្រី ក្នុង​ទឹក​ដី ខេត្ត កំពង់​ចាម។ ភ្នំ​ចំបាប់​ តំណាង​ឲ្យ​ភ្នំ​ប្រុស ចំណែក​ភ្នំ​ជីសូរ្យ តំណាង​ឲ្យ​ភ្នំ​ស្រី។ សាច់​រឿង គឺ តា​ព្រហ្ម តាម​ស្រលាញ់​យាយ​ពៅ ដោយ​គ្រា​នោះ យាយ​ពៅ​បាន​បបួល តាព្រហ្ម ធ្វើ​ភ្នំ​ប្រណាំង​គ្នា ដោយ​ដាក់​កំណត់​ផ្កាយ​ព្រឹក​រះ ក្រោយ​មក​ក៏​ចាញ់​យាយ​ពៅ ព្រោះ​យាយ​ប្រើ​ល្បិច​បង្ហោះ​​​គោម ធ្វើ​ដូច​ជា​​ផ្កាយ​ព្រឹក​រះ។ តាម​ព្រហ្ម ខឹង​ខ្លាំង​ពេក ក៏​ទាត់​ភ្នំ​នោះ​១ជើង។

 

ចាស់​ពី​ដើម​ចង់​ធ្វើ​មេទ័ព ត្រូវ​​ទៅ​ហាត់​ក្បាច់​គុណ​នៅ​ភ្នំ​ចំបាប់

 

សូម​ស្ដាប់​​លោក​តា ខាត់ សុខ ប្រធាន សមាជិក​​ឆ្មាំ​ប្រាសាទ ស្រុក សំរោង​​រៀបរាប់​ពី​ប្រវត្តិ​ទាំង​នោះ៕

 

 

អត្ថបទ៖ ខុត សីហា