បាង​កក​ជាប់​លេខ​១​​​ ទទួល​​​​​ភ្ញៀវ​ទេសចរ​​​ច្រើន​បំផុត​​​​ក្នុង​ឆ្នាំ​២០១៦

ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​មួយ​​នៅ​លើ​លោក ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​​ទៅ​លេង​​ច្រើន​​បំផុត​ក្នុង​ចំណោម​ ១៣២​​ប្រទេស​​ផ្សេង​ទៀត​​​ប្រចាំ​​ឆ្នាំ ២០១៦។ នេះ​បើ​យោង​ទៅ​តាម​ការ​វាស់​ស្ទង់​ទីក្រុង​ទេសចរណ៍​សកល​​របស់​​ក្រុម​ហ៊ុន​ MasterCard។

 

បាង​កក​ជាប់​លេខ​១​​​ ទទួល​​​​​ភ្ញៀវ​ទេសចរ​​​ច្រើន​បំផុត​​​​ក្នុង​ឆ្នាំ​២០១៦

 

ក្រុង​បាងកក ​បាន​ទទួល​​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២១,៤៧​លាន​នាក់ ​តាម​ពីក្រោយ​ដោយ​​ទីក្រុង​ឡុងដ៍​​មាន​ ១៩,៨៨​លាន​នាក់, ទីក្រុង​ប៉ារីស ១៨,០៣លាន​នាក់, ទីក្រុង​ឌូបៃ ១៥,២៧លាន​នាក់ និង​ទីក្រុង​ញីវយ៉ក​​ ១២,៧៥​លាន​នាក់។

 

​ភ្ញៀវ​ទេសចរ​​​ទៅ​លេង​ក្រុង​បាងកក​ច្រើន​បំផុត​ គឺ​ជនជាតិ​ចិន​ស្មើ​ប្រមាណ​ ៣៧% , ជប៉ុន ៨%, អាមេរិក ៤%, ឥណ្ឌា និង​អាល្លឺម៉ង់ ៣% និង​ប្រទេស​នៅ​ខាង​ក្រៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ចំនួន ៣២​%។

 

លោក Yuwa Hedrick-Wong ទីប្រឹក្សា​សេដ្ឋកិច្ច​សកល​នៅ MasterCard ​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ភ្ញៀវ​ទេសចរ​បរទេស​​មក​លេង​បាងកក​ព្រោះ​ពួក​គេ​ចូល​ចិត្ត​​សប្បាយ​រីករាយ​ជាមួយ​​សកម្មភាព​ជា​ច្រើន​ ភ្លក់​រសជាតិ​អាហារ​ប្លែក​ៗ​ និង​​ទស្សនា​វប្បធម៌​ជនជាតិ​ថៃ។

 

​បើ​និយាយ​ពី​ចំណូល​​ទេសចរ​វិញ ប្រភព​ខាង​លើ​​រក​ឃើញ​ថា​ក្រុង​បាងកក​ទទួល​បាន​ ១៤,៨​ពាន់​លាន​ដុល្លារ, ក្រុង​ឡុងដ៍​ ​១៩,៨​ពាន់​លាន​ដុល្លារ។ ចំពោះ​ការ​ចំណាយ​ជា​មធ្យម​របស់​​ភ្ញៀវ​ទេសចរ​ម្នាក់​សម្រាប់​​ក្រុង​បាងកក​គឺ​ប្រមាណ ៦៩១​ដុល្លារ ខណៈ​ទីក្រុង​ឡុងដ៍​ ៩៩៤​ដុល្លារ៕

 

បាង​កក​ជាប់​លេខ​១​​​ ទទួល​​​​​ភ្ញៀវ​ទេសចរ​​​ច្រើន​បំផុត​​​​ក្នុង​ឆ្នាំ​២០១៦

 

 

ចុចអាន៖ Tuk Tuk និមិត្ត​រូប​នៃ​ទីក្រុង​បាងកក ​ល្បីឈ្មោះ​​ភ្ញៀវ​ទេសចរ​​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ The Nation​