រួសរាន់ទៅថតរូប! ២ថ្ងៃ​ទៀត​ទេ សួនផ្កា​ស្រស់​នៅ AEON រើចេញ​ហើយ

សួន​ផ្កា​ស្រស់​ចម្រុះ​ពណ៌​ដែល​បានដាក់​បង្អួត​សម្រស់​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប​ AEON តាំងពី​ថ្ងៃទី១៦មក នឹងត្រូវ​រើចេញ​នៅថ្ងៃ​ទី២៥ កញ្ញា​នេះហើយ។ នេះ​ជាការ​ផ្ដល់ដំណឹងដល់​អ្នក​ដែល​ចូលចិត្ត​ផ្កា និងការ​ថត​រូប​ស្អាតៗ ឲ្យ​រួសរាន់​ទៅ​ផ្ដិត​យក​សម្រស់​​ដ៏​ស្រស់​ផូរផង់​នេះ។

 
រួសរាន់ទៅថតរូប!  ២ថ្ងៃ​ទៀត​ទេ សួនផ្កា​ស្រស់​នៅ AEON រើចេញ​ហើយ

 

ទាំង​ភ្ញាក់ផ្អើល ទាំង​រំភើប កញ្ញា អេង និង មិត្ត​ប្រុស​បាន​ដើរ​សម្តៅមក​សួនផ្កា​ជាមួយ​ស្នាមញញឹម ថែមទាំង​លាន់មាត់ថា បើ​ដឹង​មាន​តែង​ផ្កា​ស្អាត​ដល់​ម្លឹង មក​មក​ថតរូប​លេង​យូរហើយ។ អេងប្រាប់ថា៖ «ពួក​យើង​មើល​ឃើញ​ពី​ចម្ងាយ​ស្អាត​ទាក់​ភ្នែក​ក៏​ដើរ​ចូល​មក​មើល​ជិត​ម៉ង​ទៅ ពេល​មក​ដល់​កាន់តែ​រំភើប​ព្រោះ​ខ្ញុំ​មិនដែល​ឃើញ​ផ្កា​ច្រើន​ស្រស់​ចម្រុះ​ពណ៌​បែបនេះ​ទេ  ហើយ​មាន​ក្លិនក្រអូប​ទៀត និយាយ​រួម​ស៊ី​អារម្មណ៍​ម៉ង»។

 

រួសរាន់ទៅថតរូប!  ២ថ្ងៃ​ទៀត​ទេ សួនផ្កា​ស្រស់​នៅ AEON រើចេញ​ហើយ

 

ជា​បុគ្គលិក​បម្រើការ​នៅ​ហាង​មួយ​ក្នុង​ផ្សារ​នេះ កញ្ញា វត្តី កំពុង​រវល់ Selfie ម្នាក់ឯង​នៅ​ជ្រុង​មួយទៀត​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី៣ហើយ​ដែល​ប្អូន​មក​ថតរូប​នៅ​ទី​នេះ ។ «ឲ្យ​តែ​ត្រូវ​ដើរកាត់​ទប់ចិត្ត​អត់​បាន ចេះតែ​ចង់​ថតរូប​ជាមួយ​ផ្កា​នេះ ខ្ញុំ​ធ្វើការ​ងារ​ហត់ ដល់​បាន​មក​ឃើញ​ផ្កា​ស្អាតៗអញ្ចឹង ហើយ​បាន​ថត​ពីរ​បី​ប៉ុស្តិ៍​ទៀត ភ្លេច​ហត់​អស់​អា​លីង» ។

 

មិន​ត្រឹម​តែ​ស្ត្រី​ទេ  សូម្បី​បុរស​ៗ​ក៏​ចាប់ចិត្ត​ថតរូប​ជាមួយ​សួន​ផ្កា​នេះ​ដែរ។ ដើរ​ជាមួយ​មិត្ត​ភក្តិ​ប្រុស២នាក់​ទៀត​ប្អូនប្រុស​កុសល បាន​ឲ្យ​ដឹង​ថា ខ្លួន​ចូលចិត្ត​ថត​រូប​ប្លែក​ស្អាតៗបង្ហោះ Facebook ឲ្យ​មិត្ត​ភ័ក្ត​ Comment។  « មិន​ងាយ​មាន​ទេ មិន​ថត​ទុក​ម៉េច​បាន ក្នុង​រូប​នេះ​មើល​ទៅ​ដូច​នៅ​សួន​ផ្កា​ធំៗ ពិតៗ​អញ្ចឹង។  គ្រាន់តែ ​Post ភ្លាម​មាន​អ្នក Like និង Share ច្រើន​ម៉ង» កុសលនិយាយទាំងរីករាយ។

 

រួសរាន់ទៅថតរូប!  ២ថ្ងៃ​ទៀត​ទេ សួនផ្កា​ស្រស់​នៅ AEON រើចេញ​ហើយ

 

សួន​ផ្កា​ដ៏​ស្រស់​ស្អាត​នេះ​គឺជា​ការរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សាប៊ូ LUX ដើម្បី​ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ រំភើប​រីករាយ ជួយ​បន្ធូរ​ភាព​តានតឹង​អារម្មណ៍ ដល់​មហាជន​ទាំងអស់​ដែល​ដើរ​កម្សាន្ត​ក្នុង​ផ្សារ​ទំនើប​ AEON  ដែល​ការ​ដាក់​តាំង​នេះ​មាន​រយៈពេល១០ថ្ងៃ​ប៉ុណ្ណោះ ។

 

តើ​អ្នក​បាន​ទៅ​ទស្សនា​សួន​ផ្កា​ស្រស់​ចម្រុះ​ពណ៌​នេះ​ហើយ​ឬ​នៅ  ? បើ​មិនទាន់​ទេ សូម​ប្រញាប់​ឡើង នៅសល់ពេលតែ២ថ្ងៃទៀតទេ!

 

រួសរាន់ទៅថតរូប!  ២ថ្ងៃ​ទៀត​ទេ សួនផ្កា​ស្រស់​នៅ AEON រើចេញ​ហើយ

 

អត្ថបទៈ លីដា