Mourinho ធ្លាប់​ខក​ចិត្ត​ព្រោះ​មិន​បាន​ដឹក​នាំ​ Liverpool

Jose Mourinho ធ្លាប់​ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បរាជ័យ​មិន​អាច​ប្រជែង​ឈ្នះ​​លោក Rafa Benitez សម្រាប់​តំណែង​អ្នក​ចាត់​ការ​ទូទៅ Liverpoolកាល​ពី​ឆ្នាំ​ ២០០៤។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី Danny Murphy អតីត​ប្រធាន​ក្រុម​ Liverpool។

 

Mourinho ធ្លាប់​ខក​ចិត្ត​ព្រោះ​មិន​បាន​ដឹក​នាំ​ LiverpoolDanny Murphy

 

អ្នក​ចាត់​ការ​ទូទៅ​ដែល​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ Manchester United មាន​បំណង​ចង់​ទៅ​កាន់​កាប់​តួនាទី​នៅ Anfield ក្រោយ​ចាក​ចេញ​ពី FC Porto តែ​តំណែង​នោះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​លោក Rafael Benitez ដោយ​សារ​បុរស​ជនជាតិ​អេស្ប៉ាញ​ទើប​នាំ​ Valencia ឈ្នះ La Liga និង​ UEFA Cup ក្ដៅៗ​កាល​ពី​ពេល​នោះ។

 

ឆ្លើយ​ប្រាប់​ talkSPORT លោក​ Murphy បាន​ឲ្យ​ដឹង​ថា​ ពេល​កៅអី​អ្នក​ចាត់​ការ​ទូទៅ​ទំនេរ ទាំង​ Rafael Benitez និង​ Mourinho សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​ តែ​ចុង​ក្រោយ​ក្លឹប​សម្រេច​យក​លោក​ Benitez។ “ខ្ញុំ​ដឹង​ថា Mourinho​ ចង់​ដឹក​នាំ​ Liverpool យ៉ាង​ខ្លាំង​ ហើយ​ការ​បាត់​បង់​ឱកាស​ ធ្វើ​ឲ្យ​គាត់​ខកចិត្ត​បំផុត។” Murphy បញ្ជាក់​ដូច្នេះ៕

 

Mourinho ធ្លាប់​ខក​ចិត្ត​ព្រោះ​មិន​បាន​ដឹក​នាំ​ Liverpool

 

Mourinho ធ្លាប់​ខក​ចិត្ត​ព្រោះ​មិន​បាន​ដឹក​នាំ​ Liverpool

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail