សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

ម្ចាស់​មេដាយ​មាស​វ៉ូវីណាម​ពិភពលោក និង​ជា​អ្នក​លេង​គុន​ខ្មែរ​ សែន​ រ៉ាឌី​ ​ទទួល​ស្គាល់​ថា​ រូប​គេ​មាន​សមត្ថភាព​ចុះ​ខ្សោយ​ជាង​ឆ្នាំ​មុន​​សម្រាប់​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦​​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​រូប​គេ​ឈាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​យក​មេដាយ​មាស។

 

វីដេអូ៖ សម្ភាសន៍ សែន រ៉ាឌី

 

សែន​ រ៉ាឌី​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ ​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​កីឡា​វ៉ូវីណាម​ឆ្នាំ​២០១៦​នេះ រូប​គេ​​មិន​សូវ​ជា​ល្អ​ដូច​ឆ្នាំ​មុន​នោះ​ទេ​ ដោយ​សារ​តែ​របួស​ដៃ​ជា​ហេតុ​ធ្វើ​ឲ្យ​​រូប​គេ​ត្រូវ​សម្រាក​ព្យាបាល​មួយ​រយៈ​​យូរ​ដូច​នេះ​មិន​បាន​ហ្វឹកហាត់​ពេញ​លេញ​​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​​ធ្វើ​ឲ្យ​រូប​រាង​កាយ​ស្ពឹក​ស្រពោន​ និង​មិន​មាន​ភាព​រហ័សរហួន​ក្នុង​ពេល​ប្រកួត។​

 

ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ថា ​​ការ​ចាប់​ឆ្នោត​បាន​ឈរ​ជើង​១​ប្រកួត អីចឹង​​ហើយ​ទើប​បាន​ជា​​រូប​​គេ​ត្រូវ​ប្រកួត​តែ​២​​លើក​ក៏​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ហើយ​ប្រកួត​លើក​ទី​៣​​ជា​ការ​ប្រកួត​​ដណ្តើម​យក​មេដាយ​មាស​​តែ​ម្តង។

 

សែន​ រ៉ាឌី​ ជា​ម្ចាស់​មេដាយ​មាស​វ៉ូវីណាម​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​៥៧គីឡូ​ក្រាម​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភពលោក​លើក​ទី៤​នៅ​ប្រទេស​អាល់ហ្សេរី​កាល​ពី​ឆ្នាំ​ ២០១៥។​ ក្រៅ​ពី​ក្បាច់​គុន​វ៉ូវីណាម​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ក៏​ជា​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​កម្ពុជា​ផង​ដែរ ៕

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

សែន​ រ៉ាឌី​ ប្រកួត​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ធ្លាក់​ជើង​ តែ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រសៀល​នេះ​

 

អត្ថបទ៖​ នួន​ ស៊ីណា