Rooney ​ឆ្លើយ​តប​​​ ទៅ​កាន់​​អ្នក​ដែល​រិះគន់​ថា​ខ្លួន​លេង​អន់​

Wayne Rooney ​ប្រធាន​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ចេញ​មក​​ឆ្លើយ​តប​ ចំពោះ​មតិ​រិះគន់​មួយ​ចំនួន​ ដែល​យល់​ថា​ខ្លួន​គេ​លេង​អន់​នៅ​រដូវ​កាល​ថ្មី​នេះ។

 

Rooney ​ឆ្លើយ​តប​​​ ទៅ​កាន់​​អ្នក​ដែល​រិះគន់​ថា​ខ្លួន​លេង​អន់​

Wayne Rooney ​ប្រធាន​ក្រុម Manchester United

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ​បាន​និយាយ​មុន​ពេល​ Man Utd ប៉ះ​ក្រុម​ Leicester City នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ថា៖ “ខ្ញុំ​ស្ដាប់​តែ​​គ្រូ​បង្វឹក​របស់​ខ្ញុំ ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ និង​មនុស្ស​ជុំ​វិញ​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដែល​ស្ដាប់​​នូវ​អ្វីៗ​ដែល​​អ្នក​ដទៃ​និយាយ​ទេ ​ព្រោះ​ភាគ​ច្រើន​​វា​ជា​រឿង​​ឥត​ប្រយោជន៍។ ខ្ញុំ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍ ​ខំ​ហ្វឹកហាត់​ជា​បន្ត​​ និង​ព្យាយាម​លេង​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ក្រុម”។

 

Rooney ​ឆ្លើយ​តប​​​ ទៅ​កាន់​​អ្នក​ដែល​រិះគន់​ថា​ខ្លួន​លេង​អន់​

 

Rooney វ័យ​៣០​ឆ្នាំ​ ​​បង្ហាញ​ខ្លួន​នៅ​ Premier League ​៥​ប្រកួត​រដូវ​កាល​នេះ​ ​ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ​ខណៈ​ដែល​ទម្រង់​លេង​របស់​គេ​ហាក់​លេង​ពុំ​សូវ​បាន​ល្អ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​​ចង់​ឲ្យ​អ្នកចាត់ការ​ Jose Mourinho ដក​តំណែង​​ចេញ​​ពី​ជម្រើស​១១​នាក់​ដំបូង​​ផង​ដែរ៕

 

Rooney ​ឆ្លើយ​តប​​​ ទៅ​កាន់​​អ្នក​ដែល​រិះគន់​ថា​ខ្លួន​លេង​អន់​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror