អាច​អស់​រលីង បើ​​​បញ្ចូល​អ៊ីម៉ែល​និង​លេខ​សម្ងាត់ Facebook លើ URL នេះ

Securecdn.oculus.com/ ​ជា URL ​ថ្មី​ដែល​អាច​លួច​យក​អ៊ីម៉ែល និង​លេខ​សម្ងាត់​គណនី Facebook ​បាន​ដោយ​ងាយ​ប្រសិន​បើ​ប្រិយមិត្ត​បានដាក់​បញ្ចូល។

 

អាច​អស់​រលីង បើ​​​បញ្ចូល​អ៊ីម៉ែល​និង​លេខ​សម្ងាត់ Facebook លើ URL នេះ

 

លោក លី វណ្ឌី ដែល​ជា​អ្នកប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ហានិភ័យ​បច្ចេកវិទ្យា បាន​ប្រាប់​ឲ្យ​ដឹង​ថា ​​មាន​មធ្យោបាយ និង​វិធី​សាស្រ្ត​ជាច្រើន​ដែល​ជន​ឆ្លៀត​ឱកាស​អាច​លួច​យក​លេខ​សម្ងាត់​និង​អ៊ីម៉ែល​ពី Facebook ។ ប៉ុន្តែ​តាម​មធ្យោបាយ Phishing Attach នេះ គឺ​ជា​វិធីសាស្រ្ត​មួយ​គេ​អាច Clone វិបសាយ​ឬបង្កើត​វិបសាយ​ក្លែង​ក្លាយ​ណាមួយ​ដូច​ជា Facebook, Yahoo,Gmail ឬ Twitter ជា​ដើម​ ដើម្បី​បន្លំ​ភ្នែក​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទាំង​នោះ ឲ្យ​​ចុច​ចូល​បំពេញ​ព័ត៌មាន​ផ្សេងៗ ​ក្នុង​គោល​បំណង​លួច​យក​លេខ​សម្ងាត់​ លេខ​ទូរសព្ទ​និង​អ៊ីម៉ែល ​ដែល​ភាគ​ច្រើន​ជន​ឧកាសនិយម​ប្រើ​វិធី​នេះ​ភ្ជាប់ជាមួយ Social Engeneering ដែល​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​សាស្រ្ត​ជា​ច្រើន​ក្នុង​ការ​បញ្ឆោត។

 

អាច​អស់​រលីង បើ​​​បញ្ចូល​អ៊ីម៉ែល​និង​លេខ​សម្ងាត់ Facebook លើ URL នេះ

 

លោក​បាន​បន្ថែម​ថា ​ដើម្បី​បញ្ជៀស​ខ្លួន​ពី​បញ្ហា​នេះ ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ត្រូវ​ឧស្សាហ៍​ផ្លាស់​ប្តូរ​លេខ​សម្ងាត់ ចំពោះ​ស្មាតហ្វូនត្រូវ​តម្លើងកម្មវិធី Internet Security ឬ​ដំឡើង Add-On (Phishing) នៅ​លើ Browser ដូចជា Firefox,Chrome ជា​ដើម ម្យ៉ាង​ទៀត​កត្តា​សំខាន់​បំផុត​ត្រូវ​ពិនិត្យ​មើល URL ឲ្យ​បាន​ច្បាស់​លាស់​មុន​បញ្ចូលព័ត៌មាន​ផ្ទាល់​ខ្លួន៕

 

អាន៖ Yahoo​ ​៥០០​ ​លាន​គណនី​ត្រូវ​គេ​ ​Hack

 

អត្ថបទ៖ រក្សា