តារា​ប្រុស​ម្នាក់​ទិញ​ចិញ្ចៀន​ពេជ្រ​៧​វង់​ឲ្យ Iggy Azalea ក្រោយ​ប្រកាស​ “just friends”​​

តារា​រ៉េប​​នារី  Iggy Azalea បាន​ប្រកាស​​កាល​ពី​សប្ដាហ៍​មុន​ថា នាង​នឹង​​តារា​រ៉េប French Montana ដែល​ជា​អតីត​មិត្ត​ប្រុស Khloe Kardashian គ្មាន​ទំនាក់ទំនង​អ្វី​ទេ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ (“just friends”)។

 

តារា​ប្រុស​ម្នាក់​ទិញ​ចិញ្ចៀន​ពេជ្រ​៧​វង់​ឲ្យ Iggy Azalea ក្រោយ​ប្រកាស​ “just friends”​​

 

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ Iggy បាន​បង្ហាញ​ចិញ្ចៀន​ពេជ្រ​៧​វង់​ដែល​ជា​កាដូ​របស់ French Montana ផ្ដល់​ឲ្យ។ តារា​រ៉េប​ស្រី​វ័យ​២៦​ឆ្នាំ​បាន​បង្ហោះ​រូប​ចិញ្ចៀន​ទាំង​នោះ​លើ​បណ្ដាញ​សង្គម​ instagram ដោយ​ថត​យ៉ាង​ជិត​ឲ្យ​ឃើញ​ច្បាស់​នៃ​គ្រាប់​ពេជ្រ​ទាំង​អស់។

 

ភ្ជាប់​ជាមួយ​រូប​ Azalea បាន​សរសេរ​ថា​៖”គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ចិញ្ចៀន​ពេជ្រ​នេះ” ខណៈ Tag ឲ្យ French Montana ជាមួយ​​រូប emoji បេះដូង។ ការ​ដែល​គេ​កំពុង​សង្ស័យ​តារា​រ៉េប​ទាំង​ពីរ​កំពុង​មាន​ស្នេហា ព្រោះ​កាល​ពី​ដើម​ខែ​ពួក​គេ​បាន​ជិះ​កប៉ាល់​ដើរ​លេង​ជាមួយ​គ្នា​​នៅ​សមុទ្រ​ប្រទេស​ម៉ិកស៊ីកូ​៕

 

តារា​ប្រុស​ម្នាក់​ទិញ​ចិញ្ចៀន​ពេជ្រ​៧​វង់​ឲ្យ Iggy Azalea ក្រោយ​ប្រកាស​ “just friends”​​

 

តារា​ប្រុស​ម្នាក់​ទិញ​ចិញ្ចៀន​ពេជ្រ​៧​វង់​ឲ្យ Iggy Azalea ក្រោយ​ប្រកាស​ “just friends”​​

 

ចុចអាន៖Iggy Azalea ហួស​ចិត្ត​​ ពេល​​គេ​​ចោទ​​ថា​​ញៀន​ចាក់​​​​ហេរ៉ូអ៊ីន

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ dailymail

​​​