អម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម

6 Videos


បន្ទាប់ពីមកសាងស្នាដៃក្នុងខ្សែភាពយន្តថ្មីលើទឹកដីប្រទេសកំណើតឱ្យផលិតកម្មថោន តាមរយៈសាច់រឿងភាគមានចំណងជើង «ទឹកចិត្តម្តាយសម័យថ្មី» រួចមក តារាសម្តែងជើងចាស់សម្បូរទេពកោសល្យ អម្ពរ ទេវី បានវិលទៅសហរដ្ឋអាមេរិកវិញទាំងមិនអស់អាល័យ ។ក្រោយពេលទៅដល់ទឹកដីអាមេរិកវិញ នៅពេលថ្មីៗនេះ អ្នកនាង អម្ពរ ទេវី ក៏បានធ្វើខួបកំណើតឱ្យស្វាមីជាទីស្រឡាញ់របស់ខ្លួនជាលក្ខណៈឯកជនតូចមួយ ជាមួយភាពផ្អែមល្ហែមក្នុងស្នេហ៍វ័យចំណាស់របស់ពួកគេ មើលទៅគួរឱ្យជាទីពេញចិត្តណាស់ ។

អម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម

អ្នកនាង អម្ពរ ទេវី បានធ្វើខួបយ៉ាស្ងប់ស្តាត់មួយជូនចំពោះស្វាមី ហើយក្នុងថ្ងៃខួបកំណើតរបស់ស្វាមីនេះដែរ តារាជើងចាស់ពោរពេញដោយទេពកោសល្យរូបនេះក៏បានរំលេចសារជូនពរស្វាមីផងដែរថា «Happy Birthday Husband , hope you have nice day. I wish you a good health and stay strong for family I Love you» ។ ដែលមានន័យជាភាសាខ្មែរថា «រីករាយថ្ងៃខួបកំណើតបងសម្លាញ់ សង្ឃឹមថាបងនឹងមានថ្ងៃល្អៗក្នុងជីវិត ហើយសូមជូនពរបងមានសុខភាពល្អ ជាបង្អែកដ៏រឹងមាំរបស់គ្រួសារយើង អូនស្រឡាញ់បង!» ។

អម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម

ជាមួយនឹងការជូនពរនេះដែរ អ្នកនាង អម្ពរ ទេវី ក៏បានបង្ហោះរូបថតផ្អែមល្ហែមប៉ុន្មានសន្លឹកជាមួយស្វាមីលើបណ្តាញសង្គមហ្វេសប៊ុក ដែលរូបថតទាំងនេះបានបង្ហាញពីក្តីសុខសុភមង្គលនៃស្នេហ៍វ័យចំណាស់របស់អ្នកទាំងពីរ និង ធ្វើឱ្យមហាជនកោតសរសើរដល់ចំណងស្នេហ៍មួយនេះណាស់ ៕ សាកល

អម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែមអម្ពរ ទេវី រំលេចសារជូនពរប្តី ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម