នៅ​ចិន​ សូម្បី​តែ​​ចង់​បាន​ខ្យល់​បរិ​សុទ្ធ​មក​ដក​ដង្ហើម​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ដែរ​

ចិន ជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើនខ្លាំង តែក៏ជាប្រទេសដែលប្រឈមនឹងបញ្ហាកង្វក់ខ្យល់ផងដែរ ព្រោះតែផ្សែងចេញពីរោងចក្រទាំងនោះធ្វើឱ្យប៉ះពាល់ដល់បិរិស្ថាន ក៏ដូចជាបរិយាកាសជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ស្រទាប់។

នៅ​ចិន​ សូម្បី​តែ​​ចង់​បាន​ខ្យល់​បរិ​សុទ្ធ​មក​ដក​ដង្ហើម​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ដែរ​

“ឈី អាន Xi’an” ជាទីក្រុងមួយដែលពោរពេញដោយផ្សែងអាប់អួរខ្វះខ្យល់បរិសុទ្ធធ្វើជាចំណីឆ្ងាញ់របស់ដង្ហើមដែលមនុស្សគ្រប់គ្នាដកចេញដកចូលមិនលោះវេលា។ អតិថិជនបាននាំគ្នាចូលទិញខ្យល់បរិសុទ្ធដែលដាក់លក់ ១ ថង់តម្លៃ ១ យ័ន្ត (Yuan) ក្នុងផ្សារមួយប្រទាក់ជើងគ្នា។

នៅ​ចិន​ សូម្បី​តែ​​ចង់​បាន​ខ្យល់​បរិ​សុទ្ធ​មក​ដក​ដង្ហើម​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ដែរ​

តាមរបាយការណ៍របស់ក្រសួងការពារបរិស្ថានចិនឱ្យដឹងថា “ឈី អាន Xi’an” ជាទីក្រុងដែលតែងមានបញ្ហាផ្សែងលាយអ័ព្ទជាយូរមកហើយ ជាពិសេសគឺនៅរដូវរងារ។ “ឈី អាន Xi’an” ជាប់ក្នុងលំដាប់លេខ ១០ ក្នុងបញ្ជីទីក្រុងដែលមានកម្រិតខ្យល់មិនល្អសឹងតែស្មើនឹងកម្រិតខ្យល់កខ្វក់នៅក្រុងប៉េកាំងដែរ៕

នៅ​ចិន​ សូម្បី​តែ​​ចង់​បាន​ខ្យល់​បរិ​សុទ្ធ​មក​ដក​ដង្ហើម​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ដែរ​

ប្រភព ៖ mohameas

  • នៅ​ចិន​ សូម្បី​តែ​​ចង់​បាន​ខ្យល់​បរិ​សុទ្ធ​មក​ដក​ដង្ហើម​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ដែរ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:ជីវិតនិងសង្គម
Tags: