ជនជាតិចិនស្ថិតនៅក្នុងបញ្ជីមរណៈ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក​ Duterte

ជនជាតិចិនស្ថិតនៅក្នុងបញ្ជីមរណៈ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក​ Duterte

នៅក្នុងបញ្ជីចុងក្រោយស្តីពីជនល្មើសជួញដូរគ្រឿងញៀន ដែលប្រធានាធបិតីហ្វីលីពីនត្រូវកម្ចាត់នោះគឺជាជនជាតិចិន នៅក្នុងប្រទេសនេះ។ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា នឹងមិនបន្ធូរដៃឡើងចំពោះមេខោ្លងជួញដូរគ្រឿងញៀនចុងក្រោយ បើទោះបីមានការថ្កោលទោស ពីការរំលោភសិទ្ធិមនុស្ស  ដោយសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងណាក៏ដោយ ។

នៅក្នុងបញ្ជីមរណៈដែលបានប្រកាសកាលពីថ្ងៃទី២២ ខែកញ្ញា មានឈ្មោះមនុស្ស៤០នាក់ ដែលមានតំណែងនៅក្នុងតុលាការបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នៅហ្វីលីពីន ហើយដែលនឹងត្រូវកម្ចាត់ ។ នេះជាបញ្ជីឈ្មោះទី៣ និងជាចុងក្រោយ មានមនុស្ស១០០០នាក់នៅក្នុងបញ្ជីនោះ ។

លោក Rodrigo Duterte បានបញ្ជាក់ថា «ចិនគឺជាមិត្តរបស់យើង ប៉ុន្តែនៅក្នុងបញ្ជីនេះគឺមានជនជាតិចិនជាច្រើន ។ លោកបញ្ជាក់ថា នៅក្នុងបញ្ជីមាន៧នាក់ សញ្ជាតិចិន  និងជនជាតិចិនហ្វីលីពីន ជាច្រើនរូបទៀត។ ក្រៅពីនេះ ក៏មានមន្ត្រីយុត្តិធម៌ជាច្រើនរូបពាក់ព័ន្ធនឹងសកម្មភាពខាងលើដែរ» ។

លោកបញ្ជាក់ថា បញ្ចីឈ្មោះនេះនឹងត្រូវផ្ញើទៅកាន់ប៉ូលិសទាហានដើម្បីចាត់ការ ។អ្នកដែលមានឈ្មោះនៅក្នុងបញ្ចីនោះមិនត្រូវបានលាតត្រដាងនោះឡើយ ដោយខ្លាចអ្នកទាំងនោះរត់គេចខ្លួនទៅក្រៅប្រទេស ៕

ប្រភព ៖ nokorwatnews

  • ជនជាតិចិនស្ថិតនៅក្នុងបញ្ជីមរណៈ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក​ Duterte已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/23  Category:កំសាន្ត
Tags: